ក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធីឃុំ/សង្កាត់ចំនួន២០បានដាក់ពាក្យប្ដឹងលោកសឹងការីវ៉ាន់ណ្ឌីនាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃហើយតែបដិសេធ
ក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធីឃុំ/សង្កាត់ចំនួន២០បានដាក់ពាក្យប្ដឹងលោកសឹងការីវ៉ាន់ណ្ឌីនាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំទៅលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយ។នេះបើតាមការចេញផ្សាយតាមគេហទំព័រនិងបណ្តាញសង្គមមួយចំនួន។ប៉ុន្តែការបង្ហោះនោះ ពាក្យបណ្តឹងមើលអក្សរមិនច្បាស់ព្រិលៗហើយគេបានសរសេរថា៖ម្ដងនេះវីវរហើយនោះៗថាមែនៗ។យោងតាមឯកសារខាងក្រោមក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធីឃុំ/សង្កាត់ចំនួន២០ក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោក សឹងការី វ៉ាន់ណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
![]() |
រូបភាពបណ្តាញសង្គម |
ទី១.ពីបទរំលោភអំណាចឃុបឃិតឱ្យតែបក្សពួកខ្លួនឯងចូលទៅដេញថ្លៃនៅក្នុងគម្រោងនីមួយៗ។
ទី២.ច្បាប់ចេះតែចេញពីមាត់ខ្លួនឯងនឹកឃើញអ្នកជាប់ពន្ធតូចគឺមិនឲ្យចូលដេញថ្លៃដាច់ខាត។គេបង្ហោះបន្តទៀតថា៖រឿងរ៉ាវមិនចេះចប់ចំពោះលោកនាយករូបនេះដូច្នេះមានតែប្ដឹងទៅក្រសួងមហាផ្ទៃទើបចប់រឿង។នេះជាប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក។ ពាក់ព័ន្ធករណីនេះ លោក សឹងការី វ៉ាន់ណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកតាមទូរសព្ទជាមួយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា ៖ តាមពិតពាក្យបណ្ដឹងនោះមិនមែនជាការពិតទេ !ពីព្រោះវាមិនមានជាលក្ខណៈគតិយុត្តគ្មានមូលដ្ឋានពិតប្រាកដ ហើយក៏បណ្ដឹង ក៏មិនដឹងប្ដឹងរឿងអ្វីនោះដែរ។ លោកបានបន្តថា៖ បណ្ដាញសង្គម និងគេហទំព័រខ្លះគាត់បានបង្ហោះសរសេរCabionគឺជារឿងដែលធ្លាប់មានថ្នាក់លើចុះមកពិនិត្យ រួចហើយតាំងពីឆ្នាំ២០២៤ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ រកអំពីមូលហេតុពិតអស់ហើយ។ ប៉ុន្តែនៅតែមានការយកមកចុះផ្សាយ ដែលធ្វើឲ្យប៉ះពាល់មកលើកិត្តិយសខ្ញុំធ្ងន់ធ្ងរដែរ ។ចំពោះថាក្រុមហ៊ុនបានប្ដឹងខ្ញុំ លិខិតនោះគឺ មើលមិនច្បាស់តែម្ដងព្រិលៗ ។ លោកបានលើកឡើងថា ៖ នៅលើលិខិតនោះមានស្នាមមេដៃក្រុមហ៊ុនខ្លះបានខលមកខ្ញុំ ដោយបញ្ជាក់ថា គេមកសុំឱ្យខ្ញុំផ្ដិតមេដៃនិយាយរឿងផ្សេង គឺស្នើសុំប្រាក់កក់ ក្នុងរយៈពេល៤៥ថ្ងៃ បែរជាយកស្នាមេដៃនេះដាក់ទៅជាប់ជាមួយពាក្យបណ្ដឹងទៅវិញ។ លោកបានលើកឡើងទៀតថា៖ បើមើលតាមពាក្យបណ្ដឹងគឺអត់មានកាលបរិច្ឆេទ ហើយសរសេរឈ្មោះខ្ញុំក៏មិនត្រូវ។ប៉ុន្តែបើពាក្យបណ្ដឹងនោះជាការពិត ខ្ញុំរង់ចាំការកោះហៅពីថ្នាក់ដឹកនាំគ្រប់ពេលវេលាគ្រាន់តែការបង្ហោះនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់។ដូច្នេះហើយខ្ញុំក៏បានជម្រាបជូនទៅលោកអភិបាលរងខេត្តទទួលបន្ទុកការងារទាំងនេះព្រឹកម៉ិញហើយ ។ ចំពោះថា ពាក្យបណ្តឹងនោះដល់ក្រសួងមហាផ្ទៃហើយឬនៅឬមួយយ៉ាងណា!លោកបណ្ឌិតទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃមិនទាន់បានបញ្ជាក់នៅឡើយទេចាប់ពីម៉ោងផ្សាយនេះ៕ផាត់យុទ្ធ
Post a Comment