លោក​Trumpនិយាយថាសហ​រដ្ឋអាមេ​រិកមាន'អាវុធសម្ងាត់'ចំពេលមា​​នភាពតានតឹងសង្គ្រាម​ពា​ណិជ្ជកម្មជាមួយចិ​ន

 លោកTrumpបើកការវាយប្រហារពន្ធលើពិភពលោកទាំងមូល

ថ្លែងមតិលើក្តីបារម្ភថាសង្គ្រាមពន្ធដារជាមួយចិនអាចអូសបន្លាយពីការគ្រប់គ្រងប្រធានាធិបតីអាមេរិក លោកDonald Trump បានអះអាងថា ប្រទេសនេះមានអាវុធសម្ងាត់ជាច្រើន។នៅពេលសួរថាតើលោកមាន "ការព្រួយបារម្ភ"អំពីការផ្លាស់ប្តូរសក្តានុពលរបស់ទីក្រុងប៉េកាំងក្នុងការបង្កើនភាពតានតឹងផ្នែកពន្ធដាររវាងប្រទេសទាំងពីរនិងហានិភ័យនៃ "ភាពតានតឹងហួសពីសង្គ្រាមពាណិជ្ជកម្មទេ"លោកប្រធានាធិបតី Trump បាននិយាយថាប្រធានាធិបតីចិន Xi Jinping គឺជា "មនុស្សឆ្លាតបំផុតមួយនៅក្នុងពិភពលោកហើយនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ"។

ទីភ្នាក់ងារសារព័ត៌មានRTបានដកស្រង់សម្តីលោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យOval នៅថ្ងៃទី៩ខែមេសាថា"យើងខ្លាំង។ប្រទេសនេះខ្លាំង។ខ្លាំងជាងអ្វីដែលមនុស្សដឹងទៅទៀត។យើងមានអាវុធដែលគ្មាននរណាម្នាក់ដឹងពីអ្វី ហើយវាជាអាវុធដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោកដែលយើងមាន" ។លោក Trump បានបន្ថែមថាលោក Xi គឺជា "មនុស្សឆ្លាតណាស់" ហើយ "ដឹងច្បាស់ពីអ្វីដែលត្រូវធ្វើ" ។ ទោះ​យ៉ាង​ណាមេដឹកនាំ​អាមេរិក​មិន​បាន​បញ្ជាក់​ថា​តើ​អាវុធ​សម្ងាត់​អ្វី​ដែល​លោក​ចង់​សំដៅ​ទៅ​លើ។នៅក្នុងឆ្នាំ២០២០ លោក Trump បានលើកឡើងពី"មីស៊ីលទំនើប" ដែលអាចហោះបាន១៧ដងលឿនជាងអាវុធនៅក្នុងឃ្លាំងអាវុធរបស់គូប្រជែងរបស់សហរដ្ឋអាមេរិក។លោកថែមទាំងបានចោទប្រកាន់រុស្ស៊ីថាបានធ្វើឱ្យមានការទម្លាយនូវបច្ចេកវិទ្យាអភិវឌ្ឍន៍មីស៊ីលលឿនជាងសំឡេង ដោយសារតែការលួចផែនការកាំជ្រួចក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama។ 

ទោះបីជាយ៉ាងណាក៏ដោយមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក មិនទាន់មានអាវុធល្បឿនលឿនជាងសំឡេងប្រតិបត្តិការណាមួយនៅឡើយទេ។ផ្ទុយ​ទៅ​វិញ ក្នុង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ រុស្ស៊ី និង​ចិន​បាន​បង្កើន​ការ​ប្រណាំង​ដើម្បី​អភិវឌ្ឍ​អាវុធ​លឿន​ជាង​សំឡេង។ ក្នុងចំណោមនោះទីក្រុងម៉ូស្គូបានដាក់ឱ្យប្រើប្រាស់កាំជ្រួចល្បឿនលឿនជាងសំឡេង Kinzhal ជាលើកដំបូងក្នុងឆ្នាំ២០១៧។ ទីក្រុងប៉េកាំងក៏បានចាប់ផ្តើមដាក់ឱ្យដំណើរការនូវយន្តហោះល្បឿនលឿនជាងសំឡេង DF-ZF នៅឆ្នាំ២០១៩ផងដែរ។រុស្ស៊ីបានប្រើប្រាស់ទាំងមីស៊ីល Kinzhal និងមីស៊ីល Zircon naval hypersonicក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។នៅខែវិច្ឆិកាឆ្នាំ២០២៤ទីក្រុងម៉ូស្គូបានធ្វើតេស្តប្រយុទ្ធលើកដំបូងរបស់ខ្លួននូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេងOreshnik ។នៅខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការពន្យារពេលជាច្រើនដង និងការសាកល្បងមិនបានជោគជ័យទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការបាញ់សាកល្បងដោយជោគជ័យជាលើកដំបូងនៃកាំជ្រួច Dark Eagle hypersonic ដែលបង្កើតឡើងដោយក្រុមហ៊ុន Lockheed Martin ចាប់តាំងពីឆ្នាំ២០១៧ ។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងបំពាក់ឧបករណ៍ដំបូងជាមួយមីស៊ីលនេះនៅឆ្នាំ២០២៥៕ពុតសាម៉ាត់
Powered by Blogger.