មន្រ្តីជាន់ខ្ពស់​ម​ហាផ្ទៃព្រមានចាត់វិធា​នការលើបុគ្គលមួយក្តាប់​តូច​ប្រើឈ្មោះនៅពីក្រោ​យ​ការឈូសឆា​យព្រៃលិចទឹក

លោកអង មង្គលរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើករណីមានជនមួយច្បាប់តូចបានប្រើប្រាស់ឈ្មោះលោកថានៅពីក្រោយការឈូសឆាយព្រៃលិចទឹកនិងកំពុងមានទំនាស់ប្រមាណ ៥០ហិកតាដែលមានទីតាំងស្ថិតនៅក្នុងស្រុកលើកដែក នាខេត្តកណ្ដាល។

“កុំថាឡើយដីមួយម៉ែត្រ សូម្បីតែដីមួយចំអាមក៏ខ្ញុំគ្មានដីនៅទីនោះដែរ ហើយមុខរបរខ្ញុំមិនមែនដើរកាងដីធ្លីអីអញ្ចឹងទេអ្នកណាយកឈ្មោះខ្ញុំទៅប្រើខ្ញុំអាចចាត់វិធានការទៅតាមផ្លូវច្បាប់បាន”។នេះបើតាមការគូសបញ្ជាក់របស់លោកអងមង្គលរដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់ព័ត៌មានកម្ពុជាថ្មី។ពាក់ព័ន្ធទំនាស់ដីធ្លីនេះ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥  ពលរដ្ឋប្រមាណជាង៦០គ្រួសារនៅស្រុកលើកដែកបានស្នើទៅកាន់លោក គួចចំរើនអភិបាលខេត្តកណ្ដាលជួយទប់ស្កាត់បន្ទាន់ទៅលើបុគ្គលមួយក្ដាប់តូចអាងអំណាចមួយក្រុមឈ្មោះ វីគី ឈ្មោះហៀង អេងលាង ដឹកនាំដោយឈ្មោះគ្រីប៉េងលេងហៅថាត់បានធ្វើសកម្មភាពឈូសឆាយដីប្ដូរសណ្ឋានដីទំនាស់ទាំងបំពាននិងគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តកណ្ដាល។ក្រោយកើតហេតុភ្លាមពលរដ្ឋបានសុំការអន្តរាគមន៍នៅសាលាស្រុកលើកដែកកោះហៅឈ្មោះ គ្រី ប៉េងលេង ហៅថាត់ មកប្រជុំរកដំណោះស្រាយ និងណែនាំឱ្យឈ្មោះនេះបញ្ឈប់សកម្មភាព ឈូសឆាយដីទំនាស់ខាងលើនេះរង់ចាំការសម្របសម្រួលដោះស្រាយជាមុនសិន។ ប៉ុន្តែឈ្មោះនេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនចូលរួមសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយនៅតែបន្តធ្វើសកម្មភាពឈូសឆាយលើទំនាស់លើដីទំនាស់រហូតមកដល់បច្ចុប្បន្នព្រោះឈ្មោះនេះអាងថា ខ្លួនមានអ្នកធំនៅពីក្រោយ ដូច្នេះខ្លួនមិនខ្លាចអ្នកណាទាំងអស់។រដ្ឋបាលខេត្តកណ្ដាល ធ្លាប់បានចេញលិខិតបង្គាប់ការលេខ០៣៩ ល.ប.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ដោយបានចាត់តាំងមន្ត្រីឱ្យចុះទៅបំពេញបេសកកម្ម ដើម្បីចាប់ឃាត់បញ្ឈប់ការឈូសឆាយប្ដូរសណ្ឋានដីដែលកំពុងមានវិវាទនិងពុំមានការអនុញ្ញាតស្ថិតនៅស្រុកកោះធំ ស្រុកលើកដែក និងនៅស្រុកស្អាងខេត្តកណ្ដាល។ ប៉ុន្តែឈ្មោះ វីគី, ឈ្មោះហៀង អេងលាប ដែលមានមេការឈ្មោះគ្រី ប៉េងលេង ហៅថាត់ បែរជានាំគ្នាទៅឈូសឆាយដីទំនាស់បំពាននឹងចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលទាំងស្រុង។ ប្រជាពលរដ្ឋប្រមាណជា ៦០ គ្រួសារ និងជាអ្នកមើលថែរក្សាការពារដីឱ្យក្រុមហ៊ុន KTC ខាងលើ បានសំណូមពរលោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ក្រុមគ្រឿងចក្រខាងលើ បញ្ឈប់សកម្មភាពលើដីទំនាស់និងរង់ចាំដំណោះស្រាយបញ្ចប់វិវាទជាមុនសិន។ពាក់ព័ន្ធព័ត៌មានខាងលើនេះអង្គភាពមិនអាចទាក់ទងឈ្មោះ គ្រី ប៉េងលេងហៅថាត់ដើម្បីធ្វើការអធិប្បាយលំអិតបន្ថែមលើការចេញផ្សាយព័ត៌មានកម្ពុជាថ្មីបាននៅឡើយទេចាប់ពីម៉ោងចេញផ្សាយនេះ។សូមជម្រាបជូនថានៅស្រុកខ្មែរ!យើងនេះមានបុគ្គលខិលខូចមួយចំនួនតែងតែយកឈ្មោះអ្នកធំទៅប្រើដើម្បីផលប្រយោជន៍ខ្លួនឯងបង្កឲ្យមានព្យុះភ្លៀង៕ផាត់យុទ្ធ










Powered by Blogger.