ហេតុតែគា​ត់ចង់ល្បីឈ្មោះក្នុងប្រវត្តិសាស្រ្តស្ដ្រីម្នាក់ល​ក់"អនឡាញ"ប​ង្កើតព្យុះភ្លៀងជាមួយ​អ្នកកាសែត?

អ្នកផង!គិតថាព្រោះតែចង់ល្បីឈ្មោះក្នុងប្រវត្តិសាស្រ្តស្ដ្រីអ្នកលក់"អនឡាញ"បង្កព្យុះភ្លៀងជាមួយអ្នកកាសែតសូមជម្រាបជូនថាសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី២៤.០៤.២០២៥បានប្ដឹងស្ដ្រីម្នាក់លក់"អនឡាញ"ម្នាក់ដែលប្រើប្រាស់គណនី Facebookឈ្មោះ MADAM.DA ចូលក្រសួងព័ត៌មានហើយក្រសួងក៏បានទទួលបណ្ដឹងរួចរាល់ហើយដែរ!។នេះបើយោងតាមការបញ្ជាក់ពី លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាប្រាប់បណ្តាញព័ត៌មាន។

ស្ដ្រីល​ក់"អនឡាញ"ប​ង្កើតព្យុះភ្លៀងជាមួយ​អ្នកកាសែត
លោកទេសវិបុលបានថ្លែងប្រាប់ថាស្ដ្រីរូបនេះគាត់បញ្ចេញទស្សនៈផ្ទាល់ខ្លួនវាយប្រហារដោយគ្មានមូលដ្ឋានមកលើស្ថាប័នសារព័ត៌មាននៅកម្ពុជា.!។ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈជួយសង្គម..!។ដោយម្ចាស់គណនី MADAM.DA អះអាងថា"អ្នកសារព័ត៌មាន៨០% គឺបំពុលសង្គម"។លោក ទេស វិបុល បញ្ជាក់ថា បច្ចុប្បន្ន អ្នកសារព័ត៌មាននៅកម្ពុជា មានចំនួនប្រមាណជា១០.០០០នាក់ អញ្ចឹងបើដូចសម្ដី MADAM.DA ដែលថា៨០% បំពុលសង្គម.គឺស្មើនឹងអ្នកកាសែតចំនួន ៨.០០០នាក់ហើយកំពុងបំពុលសង្គម..!។លោក ទេស វិបុល ក្នុងនាមជាសមាគមអ្នកកាសែត គឺមិនអាចទទួលយកបានឡើយ ចំពោះការវាយប្រហារ ដោយគ្មានមូលដ្ឋានបែបនេះ!។ក្នុងនោះ ប្រសិនបើបុគ្គលអ្នកសារព័ត៌មានម្នាក់ណាប្រព្រឹត្តខុសផ្ទុយពីវិជ្ជាជីវៈឬបំពុលសង្គមសូមរិៈគន់ឱ្យចំឈ្មោះស្ថាប័នឬបុគ្គលម្នាក់នោះទៅ.ច្បាប់នឹងចាត់ការហើយ ខណៈសមាគម ក៏មិនកាន់ជើងអ្វីដែរ.!។ប៉ុន្តែសូមកុំធ្វើការវាយប្រហារជារួមនិងហ៊ានវាយតម្លៃសរុបដល់ទៅ៨០% បំពុលសង្គមអញ្ចឹង គឺខុសធ្ងន់ធ្ងរណាស់!!។លោក ទេស វិបុល បានចាត់ទុកថា សកម្មភាពរបស់ MADAM.DA ខាងលើជា ចេតនាទុច្ចរិត.បរិហារកេរ្តិ៍.ញុះញង់ឱ្យមានការរើសអើង ធ្វើឱ្យមហាជនទូទៅ បាត់បង់ជំនឿចិត្តលើស្ថាប័នសារព័ត៌មាន ក៏ដូចជា ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន!។ពោលគឺទង្វើនេះមិនអាចអត់ឱនឱ្យឡើយ.ម្ល៉ោះហើយសមាគម សម្រេចដាក់ពាក្យបណ្ដឹងតែម្ដងទៅ ដើម្បីឱ្យក្រសួង មានមូលដ្ឋានចាត់វិធានការលើម្ចាស់គណនី MADAM.DA។

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាធ្វេងដៃ




Powered by Blogger.