រុស្ស៊ីពិចារណាលើសំណើឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឃ្លាំងគ្រាប់រំសេវធំរបស់ក្រុងម៉ូស្គូផ្ទុះ
ព្រឹត្តិការណ៍៖ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
វិមានក្រឹមឡាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើសំណើរបស់អ៊ុយក្រែនក្នុងការបញ្ឈប់ការបាញ់ប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ឃ្លាំងផ្ទុកគ្រាប់រំសេវធំបំផុតមួយរបស់រុស្ស៊ីបានផ្ទុះយ៉ាងហិង្សា។យោងតាមPravda អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី២២ខែមេសាថាសំណើដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាប្រធានបទដ៏ស្មុគស្មាញមួយ ។ប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា។លោក Peskov បាននិយាយថា"នេះគឺជាបញ្ហាស្មុគ្រស្មាញ មិនគួររំពឹងថានឹងកំណត់ពេលវេលាឬដំណោះស្រាយដែលអាចធ្វើទៅបានក្នុងរយៈពេលខ្លីនោះទេ។ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ទោះបីជាយ៉ាងណាក៏ដោយយើងមិនមានផែនការជាក់លាក់សម្រាប់ការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនទេ"។មន្ត្រីវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា ដើម្បីឲ្យការពិភាក្សាផ្ទាល់ត្រូវបានប្រព្រឹត្តទៅទីក្រុងគៀវត្រូវ «ដករបាំងផ្លូវច្បាប់ចេញចំពោះទំនាក់ទំនងបែបនេះ»។ នៅឆ្នាំ២០២២ប្រធានាធិបតី Zelenskyបានចេញក្រឹត្យហាមឃាត់ការចរចាជាមួយមន្ត្រីរុស្ស៊ី។យោងតាមលោកPeskovសាធារណជនត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងចរចាររវាងរុស្ស៊ីនិងអាមេរិកលើជម្លោះអ៊ុយក្រែន។លោកPeskovបាននិយាយថា"ព័ត៌មានមិនត្រឹមត្រូវជាច្រើនកំពុងត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃសូម្បីតែពីការបោះពុម្ពផ្សាយដ៏ល្បីល្បាញក៏ដោយ។ប្រជាជនគួរតែស្តាប់តែការប្រកាសជាផ្លូវការពីរដ្ឋាភិបាលប៉ុណ្ណោះ" ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Peskov បានសំដៅទៅលើព័ត៌មានពីកាសែត Financial Times ដោយសរសេរថា លោកប្រធានាធិបតីPutinបានស្នើ "ការបង្កកជម្លោះតាមបណ្តោយជួរមុខ" ក្នុងអំឡុងពេលជួបជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក Steve Witkoff កាលពីដើមខែនេះ។
ឃ្លាំងរំសេវដ៏ធំរបស់រុស្សីផ្ទុះយ៉ាងខ្លាំង
យោងតាមRTការផ្ទុះដ៏ធំជាច្រើនបានកើតឡើងនៅថ្ងៃទី២២ខែមេសានៅជិតទីក្រុងKirzhachប្រហែល៧៥គីឡូម៉ែត្រភាគឦសាននៃទីក្រុងម៉ូស្គូជាកន្លែងដែលប្រទេសរុស្ស៊ីមានឃ្លាំងអាវុធដ៏ធំបំផុតមួយ។ក្រសួងការពារជាតិរុស្ស៊ី និងអាជ្ញាធរមូលដ្ឋាន ក្រោយមកបានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយបានប្រកាសថាអាជ្ញាធរបានចាប់ផ្តើមជម្លៀសអ្នកស្រុកនៅក្នុងភូមិចំនួនពីរនៅជិតកន្លែងកើតហេតុនៃការផ្ទុះ។មូលហេតុនៃឧបទ្ទវហេតុនេះមិនត្រូវបានគេប្រកាស។គេហទំព័រព័ត៌មានយោធាអ៊ុយក្រែន Militarnyi បានបង្ហាញឱ្យដឹងថាការផ្ទុះបានកើតឡើងនៅទី៥១ Arsenal នៃនាយកដ្ឋានកាំជ្រួចនិងកាំភ្លើងធំនៃក្រសួងការពារជាតិរុស្ស៊ី។ នេះគឺជាឃ្លាំងអាវុធដ៏ធំបំផុតមួយរបស់កងទ័ពរុស្ស៊ីដែលស្ថិតនៅចម្ងាយប្រហែល៥៣០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន៕ពុតសាម៉ាត់
Post a Comment