លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកBawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។នៅក្នុងជំនួបលោកឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនបន្ថែមទៀត ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការពារជាតិ សន្តិសុខ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។នេះបើតាមចុះផ្សាយលើផេកលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕ផាត់យុទ្ធ
Post a Comment