យល់​សប្តិឃើញប្រភេទ​មនុស្សដែលចូលចិត្តហៃអើ​នៅពីមុខថាស្មោះស្ម័គ្រលុះក្ស័យចំពោះ​មេនិងបក្សតែធាតុពិ​តគ្រាន់តែFollo​wingមេអត់មា​នហ្មង!

មួយរយៈនេះខ្ញុំចេះតែយល់សប្តិឃើញប្រភេទមនុស្សដែលចូលចិត្តហៃអើនៅពីមុខថាស្មោះស្ម័គ្រលុះក្ស័យចំពោះមេនិងបក្ស។តែធាតុពិតពេលខ្លួនបានកាន់តំណែងខ្លាញ់និងគ្រាក់ៗមានឡានវីឡាកូនរៀននៅបរទេសសុទ្ធសាលាល្អៗដោយសារមេផ្តល់ឲ្យគ្រាន់តែការតាមដាន(Following)មិនទាំងFollowingផងចុះទម្រាំងតែShareវិញនៅឯនាយសមុទ្រឯណោះ!។ហើយមកអួតនិងស្រែកក្តែងៗតាមហ្វេសប៊ុកថាឯងស្មោះស្ម័គ្រមេលុះក្ស័យនេះតាមពិតក្នុងខ្លួនមិនស្រឡាញ់មេអស់ពីចិត្តហើយទាំងស្អប់ប្រឆាំងមេមិនខុសប្រភេទមនុស្សចាំតែហៃអើ!នោះទេ។

រូបភាពត្រង់ឈុតមួយដែលធនញ្ជ័យត្រូវបានស្តេចចេញបញ្ជាឱ្យយកទៅសម្លាប់ដោយទម្លាក់។រូបភាពកាត់ចេញពីវីដេឌីអូយូធ្យូរឿងធនញ្ជ័យ។សហការី
ជំពូកមនុស្ស«ហៃអើ»មាន៤ប្រភេទដែលរស់ក្នុងសង្គមគឺជាប្រភេទមនុស្សរួមមាន៖

ទី១៖គឺមនុស្សល្ងង់ខ្លៅអសមត្ថភាពដែលមិនដឹងថាមេកើយរបស់ខ្លួន សម្រេចចិត្តឬប្រព្រឹត្តទង្វើខុសឬត្រូវនោះទេគេចាំតែសរសើរចាំតែគាំទ្រ លើកមេដៃតែប៉ុណ្ណោះ។ទី២៖គឺប្រភេទមនុស្សខ្លាច។ខ្លាចមេយកទោសពៃរ៍មិនហ៊ានបញ្ចេញយោបល់មិនហ៊ានការពារទស្សនៈយល់ឃើញរបស់ខ្លួនមិនហ៊ានលើកអំណះអំណាងឬហេតុផលឲ្យបានច្បាស់លាស់។ កាលណាតែមេយល់ដូចម្ដេចក៏តាមចិត្តមេទាំងស្រុងដល់ទៅមេធ្វើខុស ឬសម្រេចចិត្តខុសក៏តាំងលួចរអ៊ូងូវៗស្ងាត់ៗថាហ្នឹង!ហើយអត់តាមអញ។ទី៖៣គឺមនុស្សចាំយកតែរួចខ្លួនពួកនេះចាំតែបញ្ជោរមេឲ្យមេសប្បាយចិត្ត ដើម្បីត្រងយកប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗដែលគេតែងនិយាយថា រុញទូកបណ្ដោយទឹក។មានរឿងថ្ងៃណាក៏ថ្ងៃនោះចុះពេលមេអន្តរាយ ក៏តាំងអេះអុញមិនដឹងមិនឮចូលរួមទទួលត្រូវតែមិនចូលរួមទទួលខុសនោះទេ។ទី៤៖គឺមនុស្សមានកលល្បិចទោះដឹងថាមេធ្វើខុសក៏ដោយគឺបណ្ដោយឲ្យមេធ្វើខុសពន្យុះថែម ចង់ឲ្យមេបាក់មុខចង់ឲ្យមេបរាជ័យ ដែលគេតែងនិយាយថារុញស៊ីក្លូបញ្ចូលឡាន។មនុស្សប្រភេទនេះ អាចសើចសប្បាយលើក្ដីអន្តរាយរបស់មេថែមទៀតផង។ក្នុងនាមជាអ្នកដឹកនាំក្នុងស្ថាប័នមួយប្រសិនបើជ្រើសរើសបានកូនចៅប្រភេទមនុស្សហៃអើទាំង៤ប្រភេទនោះការដឹកនាំនឹងមិនទៅមុខបានរលូន ឬនឹងនាំឲ្យអន្តរាយថ្ងៃណាមួយមិនខាន។លើសនេះទៅទៀត បើសិនជាថ្នាក់ដឹកនាំកំពូលៗរបស់ជាតិមានទីប្រឹក្សាឬមន្រ្តីគ្រាក់ៗកាន់កិច្ចការជាតិចាំតែហៃអើចាំតែលើកដៃយល់ស្របនោះនោះកិច្ចការធំនឹងអសាបង់ទទេៗហើយវាគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់ជាតិ។អាចថាការដឹកនាំកំពុងធ្វើដំណើរលើផ្លូវមហន្តរាយឆ្ពោះទៅរកជ្រោះមរណៈមិនខាន។ដូច្នេះក្នុងនាមជាមេកើយការជ្រើសរើសបុគ្គលិកក្រោមឱវាទ ឬតែងតាំងទីប្រឹក្សាឬមន្រ្តីធំៗឲ្យកាន់កិច្ចការជាតិចូលរួមសម្រេចជោគវាសនាប្រទេសជាតិគឺជារឿងសំខាន់ដែលអ្នកដឹកនាំត្រូវពិនិត្យពិចៃដោយប្រុងប្រយ័ត្ន។មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំ បើសិនចង្អៀតចង្អល់ពេក ប្រកាន់ភាពអស្មិមានះ  អាត្មានិយម ខ្លាចគេថាខុស ខ្លាចអន់ កូនចៅទិតៀនមិនបានមានយោបល់ជំទាស់គំនិតខ្លួនបែរជាយកទោសពៃរ៍ លុះត្រាតែសរសើរលើកមេដៃគាំទ្រទើបពេញចិត្តនោះមេដឹកនាំនឹងទទួលបានតែមន្រ្តីហៃអើហើយក្ដីអន្តរាយនឹងរត់មកចោមរួមរឹតខ្លួនរួមរឹតជាតិឲ្យរលំរលាយមិនខាន។ផ្ទុយទៅវិញគប្បីបើកចិត្តឲ្យទូលាយទទួលយកការរិះគន់ទទួលយកការផ្ដល់យោបល់ដើម្បីកែលម្អ កុំខ្លាចពាក្យថាខុស ស្ដាប់ហេតុផល និងប្រើប្រាស់បញ្ញារបស់ខ្លួនសម្រេចចុងក្រោយ ហើយគប្បីលើកទឹកចិត្តឲ្យកូនចៅផ្ដល់យោបល់ល្អៗដើម្បីភាពរីកចម្រើន ទើបស្ថាប័នឬជាតិអភិវឌ្ឍទៅមុខ៕ផាត់យុទ្ធ



Powered by Blogger.