នាយករដ្ឋមន្ត្រីប្រាប់ពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្ដល់មេដាយជូនមន្រ្ដីរាជការណាមួយ
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថាការផ្ដល់មេដាយជូនមន្រ្ដីត្រូវពិនិត្យមើលឱ្យច្បាស់លាស់ហើយមន្រ្ដីដែលទទួលបានមេដាយគឺជាមន្រ្ដីសកម្មនិងមានវត្តមានធ្វើការប្រចាំថ្ងៃមិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការឬមួយមន្រ្ដីមានបញ្ហាអ្វីផ្សេងៗនោះទេ។សម្តេចធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដីដែលបានធ្វើការងារយ៉ាងតិច ១០ឆ្នាំឡើងដែលសកម្មមានវត្តមានជាប់ជាប្រចាំដើម្បីរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ហើយប្រយ័ត្ន ធ្វើឱ្យសុក្រឹត ប្រយ័ត្នអ្នកអត់មុខ១០ឆ្នាំ(អត់មកធ្វើការ១០ឆ្នាំ) មានតែឈ្មោះ ក៏បានមេដាយដែរ ត្រូវធ្វើឱ្យច្បាស់ ប្រាកដ ជាមន្រ្ដីសកម្ម មន្ដ្រីធ្វើការងារជាប់ ហើយនេះសូមឱ្យច្បាស់»។សម្តេចបវរធិបតី ក៏បានបញ្ជាក់ជាថ្មីថា យន្តការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេហើយត្រូវពិនិត្យសម្រាប់តែមន្រ្ដីទាំងមន្រ្ដីក្របខ័ណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។ លើសពីនេះ សម្ដេចបវរធិបតីបានណែនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមរៀបចំសហការជាមួយ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងការផ្ដល់មេដាយជូនមន្ដ្រី។ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ផ្ដល់លិខិតសសើរ បណ្ណសរសើរ ជូនដល់មន្ដ្រីរបស់ខ្លួន គឺមានតម្លៃខ្លាំងណាស់ សម្រាប់ពួកគាត់ក្នុងការបំពេញការងារ។សូមជម្រាបជូនថាក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតីបានលើកឡើងថា ការងារអាទិភាពទាំង៣នោះរួមមាន៖
![]() |
២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
និង ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕ប្រភពSTPM
Post a Comment