ព្រះរាជពិ​ធី​បុណ្យអុំទូកត្រូវបា​នបញ្ចប់ទៅដោយ​​ជោគជ័យនិងសប្បាយរី​ករា​យ

ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែត្រូវបានបញ្ចប់ទៅដោយជោគជ័យនិងសប្បាយរីករាយក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងភរិយាព្រមទាំងសមាជិកសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គទូតបរទេសនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតក៏បានចូលរួមក្នុងពិធីបិទការប្រណាំងទូក។ក្នុងឱកាសនោះព្រះមហាក្សត្រក៏បានយាងជាព្រះអធិបតីក្នុងព្រះរាជពិធីបិទការប្រណាំងទូកនិងព្រះរាជពិធីកាត់ព្រ័ត្រ ព្រះប្រទានពានរង្វាន់ដល់ក្រុមជ័យលាភីផងដែរ។ឆ្នាំនេះ ទូកជិត មានទូក៣៤៨និងអ្នកអុំជាង២២.០៤២នាក់មកពីទូទាំងប្រទេសបានចូលរួមប្រណាំងទូកដែលជាព្រឹត្តិការណ៍សំខាន់មួយនៃពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា៕

Powered by Blogger.