តើ​អ៊ីរ៉​ង់​និ​ង​ហេ​សបូឡា​ធ្វើអ្វី​បន្ទាប់ពី​អ៊ីស្រា​អែ​ល​សម្លាប់​មេដឹក​​នាំ​ហាម៉ាស់?

មេដឹកនាំលោកខាងលិចជឿថាការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ លោកSinwarគឺជាឱកាសមួយដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ប៉ុន្តែក្រុមហេសបូឡាហាក់មានចិត្តរឹងរូសដោយប្តេជ្ញាថានឹងបង្កើនការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល។កាលពីថ្ងៃទី១៨ខែតុលា ក្រុមប្រដាប់អាវុធលីបង់ហេសបូឡាបាននិយាយថាខ្លួនកំពុងឈានទៅដំណាក់កាលថ្មីនិងកាន់តែតានតឹងក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ខណៈដែលអ៊ីរ៉ង់បានប្រកាសថា"ស្មារតីនៃការតស៊ូនឹងត្រូវបានពង្រឹង" បន្ទាប់ពីការបំផ្លិចបំផ្លាញរបស់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar។នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters។

លោក Yahya Sinwar (កណ្តាល)ចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី ៣៥នៃការបង្កើតចលនាហាម៉ាសនៅទីក្រុង Gaza ទីក្រុង Gaza Strip នៅថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២២។ រូបថត៖ REUTERS
លោក Sinwarចាត់ទុកថាជាមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ដោយចលនាហាម៉ាស់លើអ៊ីស្រាអែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ (១៦តុលា) ។ នេះ​ជា​ការវិវឌ្ឍ​ដ៏​សំខាន់​មួយ​ក្នុង​ជម្លោះ​រយៈពេល​មួយឆ្នាំ​រវាង​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស់។មេដឹកនាំលោកខាងលិចបាននិយាយថាការស្លាប់របស់លោក Sinwar គឺជាឱកាសមួយដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស់។ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjaminNetanyahuបានប្រកាសថាសង្រ្គាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ត្រូវបានដោះលែង។ទោះបីជាមានក្តីសង្ឃឹមរបស់លោកខាងលិចចំពោះបទឈប់បាញ់នៅហ្គាហ្សាក៏ដោយក៏ការស្លាប់របស់Sinwarអាចបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ាដែលហានិភ័យនៃជម្លោះកាន់តែទូលំទូលាយកំពុងកើនឡើង។គណៈប្រតិភូអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានប្រកាសថា"ស្មារតីនៃការតស៊ូនឹងត្រូវបានពង្រឹង"បន្ទាប់ពីមរណភាពរបស់លោកSinwar។ក្រុមហេសបូឡាក៏បានបង្ហាញភាពរឹងចចេសដោយប្រកាសថាខ្លួននឹង «ឈានទៅដំណាក់កាលថ្មីនិងកាន់តែកើនឡើងក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល»ហើយនេះនឹងកាន់តែច្បាស់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ក្រុមនេះបានផ្តល់ព័ត៌មានបន្ថែមអំពីការខាតបង់ផ្នែកយោធារបស់អ៊ីស្រាអែល ដោយនិយាយថា ទាហានប្រហែល៥៥នាក់ត្រូវបានសម្លាប់ និងជាង៥០០នាក់បានរងរបួសនៅខាងអ៊ីស្រាអែលចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមការវាយប្រហារលើដីលីបង់នៅថ្ងៃទី១ខែតុលា។ក្រុមហេសបូឡាក៏​បាន​អះអាង​ថា​បាន​បំផ្លាញ​រថក្រោះ Merkava ចំនួន ២០ គ្រឿងនិង​ឧបករណ៍​អ៊ីស្រាអែល​មួយ​ចំនួន​ទៀត​ក្នុង​ការ​ប្រយុទ្ធ​នាពេល​ថ្មីៗ​នេះ។លោកYahyaSinwarត្រូវបានតែងតាំងជាមេដឹកនាំក្រុមហាម៉ាស់ បន្ទាប់ពីមេដឹកនាំនយោបាយហាម៉ាស់Ismail Haniyeh ត្រូវបានធ្វើឃាតនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកក្កដា លោក Sinwar ត្រូវបានគេជឿថាបានលាក់ខ្លួននៅក្នុងប្រព័ន្ធផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់បានសាងសង់នៅក្រោមតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេលពីរទសវត្សរ៍កន្លងមក។មន្ត្រីអ៊ីស្រាអែលបានរាយការណ៍ថា លោក Sinwar ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅក្នុងការបាញ់ប្រហារមួយនៅតំបន់ហ្គាហ្សាភាគខាងត្បូងកាលពីថ្ងៃទី១៦ខែតុលា។ ដំបូង ទាហាន​អ៊ីស្រាអែល​មិន​បាន​ដឹង​ថា​ខ្លួន​បាន​សម្លាប់​Sinwar នោះ​ទេ ដែល​ចាត់​ទុក​ថា​ជា "សត្រូវ​លេខ១" របស់​អ៊ីស្រាអែល។ក្រុមហាម៉ាស់មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ ។ប៉ុន្តែប្រភពនៅក្នុងក្រុមហាម៉ាស់បានបង្ហើបថាសញ្ញាដែលពួកគេបានឃើញបានបង្ហាញថាលោកSinwarពិតជាត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល៕ពុតសាម៉ាត់


Powered by Blogger.