លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុនម៉ាណែតនៅវិមានសន្តិភាពកាលពីរសៀលថ្ងៃសុក្របានសន្យាពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងគាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០១៩។
|
|
លោកឯកអគ្គរដ្ឋទូតក៏បានគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានអបអរសាទរលោកឯកអគ្គរាជទូតដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងសន្ដិភាពនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។សម្តេច ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលើវិស័យសំខាន់ៗមួយចំនួនមានដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ថាមពលស្អាត សុខាភិបាល អប់រំ ការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាល ផងដែរ។សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនានិងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ៕
Post a Comment