សម្ដេ​ចធិបតី៖ដាក់កំណ​ត់អ្នកមានសិទ្ធិប្រើប្រា​ស់ផ្លាកលេខន.ប​និងខ.ម

មានប្រសាសន៍នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកងពលតូចលេខ៧០នាព្រឹកថ្ងៃទី១៥ខែតុលានេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់កំណត់ឱ្យប្រើប្រាស់ផ្លាកលេខន.បនិងខ.មឱ្យបានត្រឹមត្រូវបំផុតចៀសវាងការច្របូកច្របល់នៅក្នុងសង្គម។



សម្ដេចធិបតីបានស្នើឱ្យកំណត់បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថា មានអ្នកប្រើប្រាស់ស្លាកលេខខ.មនិងន.បមិនត្រឹមត្រូវមួយចំនួនបើកបរសាហាវៗប៉ះពាល់ដល់ស្ថាប័នកងកម្លាំងដែលបានប្រើប្រាស់ត្រូវហើយនោះក៏រងការរិះគន់ផងដែរ។នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងមានសមត្ថកិច្ចគ្រប់គ្រងឱ្យបានទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់លេខ ន.ប និង ខ.ម។សម្ដេចហ៊ុន ម៉ាណែត បានថ្លែងថា«ចាប់ពីពេលនេះទៅ គឺប្រើប្រាស់ឱ្យចំគោលដៅគឺតែនាយទាហានជាន់ខ្ពស់ដែលត្រូវប្រើខ.មតែអ្នកផ្សេងជិះលេខខ្មៅទៅអត់អីទេ អត់មានពីណាមកធ្វើឃាតទេ បើសិនជាមានហានិភ័យ លេខឡានក៏ជួយមិនរួចដែរ តែផ្ទុយទៅវិញវាធ្វើឱ្យច្របូកច្របល់អ្នកបើកមិនពិតប្រាកដជួនកាលបើកសាហាវជាងអ្នកពិតប្រាកដដល់អ៊ីចឹងដល់អ្នកពិតប្រាកដទៅខូចឈ្មោះនេះគឺជាបញ្ហាសូមយកចិត្តទុកដាក់គ្រប់គ្រងទៅលើកិច្ចការងារនេះ»៕ប្រភពSTPM


Powered by Blogger.