សម្ដេចធិបតីប្រកាសថាCLV-DTAត្រូវបានបញ្ចប់តែការអភិវឌ្ឍនៅខេត្តភាគឦសានមិនដកថយឡើយ
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថាទោះបីកម្ពុជាដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV ក៏ដោយ។ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង៤ ក្នុងភូមិភាគឦសាន គឺមិនបានដកថយនោះឡើយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«គោលដៅធំ CLV-DTA កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនូវគោលនយោបាយនៅក្នុងការអភិវឌ្ឍទិសឦសានរបស់កម្ពុជា ឱ្យខេត្តរបស់យើងនៅតំបន់ ដាច់ស្រយ៉ាលជាងគេនៅពេលនោះ ត្រូវរកវិធីណា ដើម្បីឱ្យកាន់តែរីកលឿន ដើម្បីភ្ជាប់ជាមួយប្រទេស សួរថា គោលដៅនេះ យើងបានដកថយឬនៅ អត់ទេ រដ្ឋាភិបាលនៅតែធ្វើដដែល អភិវឌ្ឍទិសឦសានរបស់យើងអភិវឌ្ឍខេត្តទាំង៤របស់យើង»។សម្ដេចធិបតីបន្ដថា កិច្ចសហប្រតិបត្តិការ CLV-DTA មានបីប្រទេសចូលរួមពិតមែន ប៉ុន្ដែអ្នកចូលរួមឧបត្ថម្ភគាំទ្រគឺអង្គការអន្ដរជាតិ។សម្ដេច រំលឹកថា ក្នុងជំនួបពិភាក្សាជាមួយ សភាជប៉ុន នាពេលថ្មីៗនេះ សភាជប៉ុន បានសួរថា «ហេតុអ្វីកម្ពុជា ដកចេញពី CLV-DTA» ព្រោះថា ជប៉ុនដឹងច្បាស់ណាស់ថា CLV-DTA វាជារឿងល្អ។ សម្ដេច បានតបវិញថាកុំបារម្ភរឿងហ្នឹង បើជប៉ុន ចង់ជួយ កម្ពុជា អត់ទាន់ទៅណាឡើយ ខេត្តទាំង ៤នេះនៅតែបន្ដអភិវឌ្ឍដដែល។
Post a Comment