ឯកឧ​ត្តមអ៊ូ វណ្ណានិងលោកជំទា​វនាំ​យកបច្ច័យ​និងទេយ្យទា​នឯកឧត្តមអ​ភិសន្តិបណ្ឌិតស សុខានិ​ងលោកជំទាវ​ចូលរួមកាន់បិ​ណ្ឌវេនទី១១នៅ​វត្តថ្លាវ

 នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវអ៊ុ បុទុម អ៊ូ វណ្ណា បានអញ្ជើញដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាំយកបច្ច័យនិងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគេនព្រះឧត្តមវាសី ឈាង ផល្លី ព្រះអនុគណស្រុកស្វាយអន្ទរ និងជាព្រះគ្រូចៅអធិការវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ទេយ្យទាន និងបច្ច័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន៖ បច្ច័យ ចំនួន ២ ៨០០ ០០០រៀល, សាដក ចំនួន ៥ប្រអប់, អង្ករ ចំនួន ១០០គីឡូក្រាម, មី ចំនួន ១១កេស, ត្រីខកំប៉ុង ចំនួន ៥យួរ, ទឹកបរិសុទ្ធ ចំនួន ២២កេស, ទឹកក្រូច ចំនួន ១កេស, នំធុង ចំនួន ១ធុង, ទឹកត្រី ចំនួន ៥យួរ, ទឹកស៊ីអ៉ីវ ចំនួន ៥យួរ, ប្រេងឆា ចំនួន ៥ដប, តែស្ករស ចំនួន១កញ្ចប់ ព្រមទាំងសម្ភារៈមួយចំនួនទៀត៕






























































Powered by Blogger.