ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ"ទេសចរណ៍និងសន្តិភាព”នៅថ្ងៃទី២៧ខែកញ្ញានេះសម្តេចធិបតីហ៊ុន ម៉ាណែតបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ដើម្បីចូលរួមគាំទ្រនិងរក្សាឱ្យបានសុខសន្តិភាពវិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ។
|
|
ជាពិសេសត្រូវរួមគ្នាអភិរក្សវិស័យទេសចរណ៍។ប្រធានបទរបស់វិស័យទេសចរណ៍ឆ្នាំនេះ បានឆ្លើយតបចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែនដែលបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុកដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកលនិងជាពិសេស បង្កជាបច្ច័យអវិជ្ជមានដល់ កំណើនទេសចរណ៍អន្តរជាតិផងដែរ។នៅក្នុងសុន្ទរកថាអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ សម្តេចធិបតីបានលើកឡើងថា ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាដែលបង្កើតបានទៅជាមាគ៌ាសន្តិភាពដែលស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់”។សន្តិភាពដែលបានប្រសូតចេញពីនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតជាក្រោមម្លប់សន្តិភាពដ៏ពេញលេញដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យកាន់តែមកទស្សនាព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។អាស្រ័យដោយមានសន្តិភាពទើបក្រោយពេលវិបត្តិកូវីដចប់ភ្លាម វិស័យទេសចរណ៍កម្ពុជាទទួលបានការគាំទ្រពីភ្ញៀវទេសចរអន្តរជាតិភ្លាមដែរ។ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់កើនឡើង១៣៩.៥%ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។៧ខែដើមឆ្នាំ២០២៤កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ហើយរំពឹងថានៅឆ្នាំ២០២៤នេះកម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦,០០០,០០០នាក់ និងប្រមាណ ៧លាននាក់នៅឆ្នាំ២០២៦។សមិទ្ធផលនេះក៏ដោយសារតែរដ្ឋាភិបាលរក្សាបានសន្តិភាពយ៉ាងរឹងមាំតួយ៉ាងថ្មីៗបង្ក្រាបបានទាន់ពេលវេលាគម្រោងបាតុកម្មហិង្សាថ្ងៃ១៨សីហាឆ្នាំ២០២៤របស់ក្រុមប្រឆាំងក្រោមលេសប្រឆាំងកិច្ចព្រមព្រៀងCLVជាដើម។ការថែរក្សាសន្តិភាព គឺជាអាទិភាពទី១ របស់ប្រជាពលរដ្ឋគ្រប់រូបក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធវិស័យឯកជនដើម្បីកម្ពុជាអាចឈានទៅទទួលផលពីវិស័យទេសចរណ៍បានសម្រាប់យកទៅអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕
Post a Comment