សាលា​រៀនសៀមរាបហ្គោលដិនឃី​​ដកំពុងរងការរិះគ​ន់ក្នុងការប​ណ្តុះបណ្តាលដល់​សិស្សា​នុសិស្សដោយ​មិ​នមានអាជ្ញា​ប​ណ្ណគ្រប់គ្រាន់​ក្នងការបើក​សា​លា

 សាលារៀនសៀមរាបហ្គោលដិនឃីដ(SIEMREAP GOLDENKIDS SCHOOL)ដែលមានទីតាំងភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្បែរផ្សារក្រោមថ្មី89 មិនមានអាជ្ញាបណ្ណគ្រប់គ្រាន់ក្នងការបើកសាលាខណៈសាលារៀនសៀមរាបហ្គោលដិនឃីដនេះមានអាជ្ញាបណ្ណនិងមានសិទ្ធិត្រឹមតែកម្រិតមត្តេយ្យសិក្សាប៉ុណ្ណោះ តែសាលារៀនសៀមរាបហ្គោលដិនឃីដបានផ្គើនបើករហូតដល់កម្រិតបឋមសិក្សា ពី ថ្នាក់ទី១ដល់ថ្នាក់ទី២ អស់រយៈពេលជាងមួយឆ្នាំមកហើយកំពុងតែរំលោភបំពានច្បាប់ប្រឆាំងនឹងគោលការណ៍របស់ក្រសួង​អប់​រំយុវជននិងកីឡា។នេះបើយោងតាមប្រភពទម្លាយប្រាប់សារព័ត៌មានយើងបានដឹង។

តែយ៉ាងណាក៏ដោយនាព្រឹកថៃ្ងទី៩ខែកញ្ញាឆ្នាំ២០២៤នេះនាយិការងសាលារៀនសៀមរាបហ្គោលដិនឃីដបានបញ្ជាក់ប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថាសាលាបើកនេះបំប៉មទេតាមការស្នើសុំនិងសុំណូមពររបស់អាណាព្យាបាលសិស្សតែយើងមិនបង្រៀនខុសច្បាប់ទេឥឡូវនេះការបើកបឋមខ្ញុំកំពុងតែរៀបចំធ្វើច្បាប់ខ្ញុំបានទាក់ទងទាំងការិយាល័យក្រុងនិងមន្ទីរអស់ហើយ។ចំណែកលោក សូ វណ្ណស៊ី ប្រធានការិយាល័យអប់រំក្រុងសៀមរាបខេត្តសៀមរាបនៅព្រឹកថៃ្ងដដែលបានគូសបញ្ជាក់ថាខ្ញុំបានឆែកមើលហើយ (សាលារៀនសៀមរាបហ្គោលដិនឃីដ)បានសុំច្បាប់ត្រឹមតែកម្រិតមតេ្តយប៉ុណ្ណោះទេ ឥឡូវនេះខ្ញុំឲ្យគាត់សុំច្បាប់ទៅដល់បឋមបន្ថែមទៀត។យោងតាមករណីខាងលើ នេះគឺជាមេរៀនសម្រាប់មាតាបិតាក្នុងការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនាំឪ្យខូចអនាគតបុត្រធីតា។សូមជម្រាបជូនថាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបញ្ជាក់ថាវិស័យអប់រំដំណាក់កាលនេះគឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញនូវកម្រងសេវារដ្ឋបាលវិស័យអប់រំដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិដោយពិនិត្យទៅលើប្រភេទសេវា ទំហំនិងការកំណត់កម្រៃសេវា ឱ្យស្របនឹងស្ថានភាព សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបច្ចុប្បន្នព្រមទាំងផ្ដល់យោបល់ត្រឡប់ទៅក្រសួងមហាផ្ទៃវិញ។ កិច្ចប្រជុំនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអប់រំ។ក្នុងកិច្ចប្រជុំនេះ បានផ្ដោតការពិភាក្សាលើ ការពិនិត្យយន្តការផ្ដល់អាជ្ញាបណ្ណ និង បន្តសុពលភាពអាជ្ញាបណ្ណចំពោះសេវាដែលក្រសួង អប់រំ យុវជន និងកីឡាបាន ធ្វើប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិ ចំនួន ៤ រួមមាន ១. ការបើកសាលា ឬ ថ្នាក់មត្តេយ្យសិក្សាឯកជន។ ២.ការបើកថ្នាក់បណ្តុះបណ្តាល និង ភាសាបរទេសវគ្គខ្លីៗតិចជាង១ឆ្នាំ។ ៣. ការបើកក្លឹបហាត់ប្រាណ និង ៤. ការបើកអាជីវកម្មលក់សម្ភារកីឡា។ ឯកឧត្តមបណ្ឌិតសភា ចារ្យ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន មានប្រសាសន៍ថា គោលបំណងចម្បងនៃការបង្កើតនូវយន្តការនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធ ភាពនៃការផ្តល់សេវារដ្ឋបាលស្រប តាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តបន្តកែលម្អការផ្តល់សេវាសាធារណៈ ដោយបង្ខិតរដ្ឋាភិបាលឱ្យកាន់តែជិតជាមួយប្រជាពលរដ្ឋ តាមរយៈកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ(D&D)។ជាមួយគ្នានេះ ក្រោមកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ទំនួលខុសត្រូវក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល កំពុងត្រូវបានផ្ទេរជូន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋបាល ឃុំ/សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្ត












Powered by Blogger.