នា​យក​រដ្ឋមន្ត្រី​អំពាវនា​វ​ពលរដ្ឋ​ប្រឆាំង​​ព័ត៌មាន​ប្រតិដ្ឋ​ដែល​មាន​ចេតនា​បំផ្លាញ​​សន្ដិភាព

ពី​ម្សិលមិញនេះរដ្ឋាភិបាល​​បាន​អំពា​នាវ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ប្រឆាំង​ជាដាច់ខាត​ចំពោះ​ចេតនា​បង្កចលាចល​ក្នុងសង្គមតាមរយៈ​ព័ត៌មាន​ប្រតិដ្ឋ ក្លែងបន្លំ និង​ញុះញង់​ពលរដ្ឋ​ឱ្យធ្វើ​សកម្មភាព​បង្ក​អសន្ដិសុខបំផ្លាញ​សន្តិភាពនិង​ស្ថេរភាព​សង្គម។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពី​ម្សិលមិញ​បាន​ចេញ​សារលិខិត​សម្រាប់​ទិវា​សន្តិភាព​អន្តរជាតិ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី​បង្ហាញ​ការប្ដេជ្ញា​រួមគ្នា​ទប់ស្កាត់​និង​បញ្ឈប់​ជម្លោះ​ប្រដាប់អាវុធ ព្រមទាំង​ការ​លើក​គុណ​តម្លៃ​សន្តិភាព និង​រំលឹក​ការប្រឹងប្រែង​នានា​រហូត​បាន​សម្រេច​ស​ន្ដិ​ភាព​នៅលើ​ពិភពលោក។ទិវា​សន្តិភាព​អន្តរជាតិ​ឆ្នាំនេះ​រៀបចំ​ក្រោម​ប្រធានបទ «ការ​បណ្ដុះ​វប្បធម៌​សន្តិភាព» ដែល​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​ការ​បណ្ដុះ​ស្មារតី​និង​វប្បធម៌​សន្តិភាព​ទៅ​កាន់​សហគមន៍​គ្រប់​ជំនាន់​តាមរយៈ​យន្ត​ការអប់រំ​ផ្លូវការ​និង​ក្រៅ​ផ្លូវការ​នានា​នៅ​ក្នុង​ប្រទេសនីមួយៗលើ​ពិភពលោក។សម្តេចហ៊ុន ម៉ា​ណែ​ត បាន​បាន​រំលឹក​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​ថា ប្រជាជាតិ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​អាណានិគម​ន៍​បារាំង​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣។ ក្រោយ​ស្គាល់​សន្តិភាព​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រទេស​កម្ពុជា​បាន​ធ្លាក់​ភ្លើងសង្គ្រាមអំពើ​ប្រល័យ​ពូជសាសន៍ សោកនាដកម្ម និង​ការបែកបាក់​គ្រួសារ ហើយ​រងទុក្ខវេទនារ​ក​ទីបំផុត​គ្មាន។ ជា​ភ​ព្វ​សំណាងអតីតកាល​ដ៏​លំបាក​របស់​ប្រជាជាតិ​បានបញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ១៩៩៨ បន្ទាប់ពី​ការ​អនុវត្ត​ជោគជ័យ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នាំ​មក​វិញ​នូវ​សន្តិភាព ស្ថេរភាព ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង។សម្តេចបាន​ថ្លែងថា ក្នុងនាម​ប្រទេស​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍ កម្ពុជា​បានទទួល​ស្គាល់​ពី​សារៈសំខាន់​សន្តិភាព​និង​ស្ថេរភាព​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ព្រោះ​វា​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​នីមួយៗ ក៏ដូចជា​សហគមន៍​អន្តរជាតិ​ជាតិ។សម្តេច​បន្ថែមថា៖«បើ​គ្មាន​សន្តិភាព​និង​ស្ថេរភាព​ទេយើង​ក៏​ពុំ​អាច​សម្រេច​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ដែរ»។សម្តេច​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​បាន​និយាយថា ពិភពលោក​មួយ​ដែល​ជាប់គាំង​ដោយ​ជម្លោះ វិសមភាព និង​ការរើសអើង យើង​ត្រូវខិតខំ​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ការសន្ទនា ការយោគយល់​គ្នា​ទៅ​វិញ​ទៅមក និង​សិទ្ធិមនុស្ស​សម្រាប់​ទាំងអស់គ្នា។ ស្ថិតក្នុង​ស្មារតី​នេះ រដ្ឋាភិបាល​និង​ពលរដ្ឋ​កម្ពុ​ជាមាន​ឆន្ទៈ​មោះមុត ដើម្បី​ការពារ​និង​ចូលរួម​កសាង​សន្តិភាព​និង​ស្ថេរភាព​នៅក្នុង​ប្រទេស តំបន់ និង​សាកលលោក​គង់វង្ស​ស្ថិតស្ថេរ។សម្តេចហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ដើម្បី​ធានា​សន្តិភាព រដ្ឋាភិបាល​បាន​គិតគូរ​សុខមាលភាព​ប្រជាជន​យ៉ាង​ហ្មត់ចត់។ បន្ថែម​លើសពីនេះ​កម្ពុជា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​ពិភពលោក​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ​និង​សង្គ្រាម​នៅលើ​ពិភពលោក។ចាប់តាំង​ពី​ឆ្នាំ២០០៦ដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កង​កម្លាំងរ​ក្សា​សន្តិភាព​ចំនួន៩.៨១៩នាក់​ទៅ​បំពេញបេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​ចំនួន១។សម្តេច​សង្កត់ធ្ងន់ថា ដើម្បី​បណ្ដុះ​វប្បធម៌​សន្តិភាព រដ្ឋាភិបាល​ប្រឹងប្រែង​ដាក់ចេញ​គោលនយោបាយ​ទទួល​យក​និង​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន​ដោយ​មិន​ប្រកាន​និន្នាការ​នយោបាយ។ជាមួយនឹង​គ្នា​នោះ​សម្តេចបាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​ប្រឆាំង​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងបន្លំ និង​ព័ត៌មាន​ញុះញង់​ពលរដ្ឋ​បង្ក​អ​សន្តិភាព បំផ្លាញ​សន្តិភាព និង​ស្ថេរភាព​សង្គម ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការបណ្ដុះ​វប្បធម៌​សន្តិភាព​និង​ការអភិវឌ្ឍ​សង្គមជាតិ។សម្តេចបាន​និយាយថា៖ «ផ្ទុយ​ពី​រាជរដ្ឋាភិបាល ក្រុម​ប្រឆាំង​ជ្រុលនិយម​មួយចំនួន​បាន​ប្រតិដ្ឋ​ព័ត៌មាន​ក្នុង​គោលបំណង​ញុះញង់​ប្រជាពលរដ្ឋ​បង្ក​អសន្តិសុខ​និង​បំផ្លាញ​សន្តិភាព​ដែល​ប៉ះពាល់​ដល់​ការបណ្ដុះ​វប្បធម៌​សន្តិភាព​និង​សន្តិសុខ​របស់​ប្រទេស»។លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ថា ព័ត៌មាន​ប្រតិដ្ឋ​ពិតជា​បាន​បំផ្លាញ់​សន្តិភាព ស្ថេរភាព និង​សណ្ដាប់ធ្នាប់​សង្គម​ប្រាកដ​មែន ប្រសិនបើ​ការទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព។ វា​មិនមែន​តែ​កម្ពុជា​ទេ សូម្បី​បដិវត្ត​ពណ៌​មួយ​ចំនួន​នៅ​ពិភព​អារ៉ាប់​ក៏​ផ្ដើមចេញពី​ព័ត៌មាន​ប្រតិដ្ឋ​ដែរ។លោក​កត់​ស​ម្គ​ល់​ថា ព័ត៌មាន​ប្រតិដ្ឋ​ខ្លះ​មាន​លក្ខណៈ​ដូច​ព័ត៌មាន​ពិត ហើយ​វា​អាច​បំផ្លាញ​ប្រទេសមួយ​បាន​តាមរយៈ​ការ​ប្រតិដ្ឋ​ព័ត៌មាន​ដែល​អ្នកនយោបាយ​មួយចំនួន​លាក់​របៀប​វារៈ​នយោបាយ​ច្បាស់លាស់​របស់គេ​នៅ​ពីក្រោយ​ព័ត៌មាន​ប្រតិដ្ឋ​ទាំងអស់នោះ។ ការ​ប្រតិដ្ឋ​ព័ត៌មាន​បែបនេះ​ក្នុង​គោលបំណង​បំផ្លាញ​ស្ថេរភាព ហើយ​ឆ្លៀតឱកាស​ដណ្ដើម​អំណាច​គ្រ​ប់​គ្រង​ប្រទេស។លោក​បាន​មានប្រសាសន៍ថា៖ «ព័ត៌មាន​ប្រតិដ្ឋ​មាន​ច្រើន​សណ្ឋាន​ណាស់។ ព័ត៌មាន​ប្រតិដ្ឋ​ខ្លះ ពលរដ្ឋ​យើង​ពិបាក​នឹង​វែកញែក​ថា​ជា​ព័ត៌មាន​ពិត​ឬ​មិន​ពិតណាស់។ ប៉ុន្តែ​ការ​អំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងឱកាស​នេះ​ដោយសារ​តែ​សង្គម​យើង​នាពេល​បច្ចុប្បន្ននេះ​លង់​ក្នុង​ព័ត៌មាន​មិន​ពិត​រាប់​ចាប់ពី​រឿង​តូចតាច​រហូតដល់​រឿង​នយោបាយធំ»។លោក​បាន​ឧទាហរណ៍​ថា ថ្មីៗនេះ​មានការ​ប្រើប្រាស់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​តំបន់ត្រីកោណ​កម្ពុជា ឡាវ វៀតណាម ភ្ជាប់​ជាមួយនឹង​ការ​កាត់​ទឹកដី​កម្ពុជា​ឱ្យ​វៀតណាម ដែល​បង្ក​ចលនា​ជាតិនិយម​ជ្រុល​ដែល​នាំ​ដល់​ការបះបោ​ល ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់៕ Khmer Times

Powered by Blogger.