សម្រាប់ថ្ងៃទី១៥ខែកញ្ញានេះ៖តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥០%នៃផ្ទៃដី
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥៥% និង តំបន់មាត់សមុទ្រគ្របដណ្ដប់លើផ្ទៃដី៣០%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១៣ឈ្មោះ ប៊ីបីនកា នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែនឈូងសមុទ្រថៃខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
Post a Comment