កំពង់ផែស្វយ័តភ្នំពេញរកបានជា​ង​២៧លានដុល្លារក្នុងរ​យៈពេល៨ខែ

 សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញបានឲ្យដឹងថាក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ នេះប្រមូល​ចំណូល​បានចំនួនប្រមាណជាង២៧ លានដុល្លារអាមេរិកពោលគឺកើន​ឡើងជាង ១៥ ភាគរយបើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ចំណូលនេះ​មិន​ទាន់​ធ្វើ​សវនកម្មនៅឡើយទេ។

សហការី
បើតាមប្រភពដដែលសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការ​ប្រមូល​ចំណូល​​បាន​ចំនួន​ជាង ៤ លានដុល្លារពោលគឺកើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​មុន ​ក្នុងនោះ ការប្រមូលចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារចំណូល​ពីអាជ្ញាធរផែជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។សម្រាប់តែខែសីហានេះដែរកំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណ​កុង​តឺន័រឆ្លងកាត់មានចំនួន ៥៣៨២៥ TEUsកើនប្រមាណ២៥,៤៦%ធៀបនឹងខែសីហាឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តភ្នំពេញនៅខែសីហា មានចំនួន ៤៩គ្រឿង កើន ៣៦ភាគរយ ធៀបនឹងខែសីហាឆ្នាំមុនដូចគ្នា។របាយការណ៍បានលើកឡើងថា ការប្រមូលចំណូល​ដោយ​មិន​ទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈ ៨ខែ ឆ្នាំនេះ មានចំនួនជាង ២៧ លានដុល្លារ​​ កើនឡើងជាង ១៥ ភាគរយក្នុង​នោះការ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣ លាន​ដុល្លារ និងចំណូល​ពីសេវាកម្មផ្សេងៗជាង៩៦ម៉ឺនដុល្លារ៕សហការី

Powered by Blogger.