ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា៖ពលរដ្ឋខ្មែរជាង៧លាននាក់ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម
ព្រៃវែង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរជាង ៧លាននាក់ ស្មើនឹង ៤១% នៃពលរដ្ឋសរុប ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌សុខាភិបាលនិងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សាក្របៅចាស់។
Post a Comment