សូមប្រយ័ត្ន!ជនឆ្លៀតឱកាសប្រើមេរោគនៅលើកម្មវិធីTelegramតាមរយៈរូបភាពអាសអាភាស
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំគិតត្រឹមឆ្នាំ២០២៣ប្រជាជនកម្ពុជាប្រមាណជាង១០លាននាក់កំពុងពេញនិយមប្រើប្រាស់កម្មវិធីTelegramដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមគ្នានេះដែរអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំបានសង្កេតឃើញវត្តមានជនឆ្លៀតឱកាសបានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់តាមរយៈការប្រើប្រាស់រូបភាពនិងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ File ផ្ទុកមេរោគដើម្បីចូលទៅគ្រប់គ្រងគណនី Telegramរបស់ជនរងគ្រោះក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត(contact)និងគ្រុប(Group)របស់ជនរងគ្រោះជាដើម។ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះករណីខាងលើក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំបានអំពាវនវដល់ប្រជាពលរដ្ឋនិងសាធារណជនដូចខាងក្រោម៖
២. សូមធ្វើបច្ចុប្បន្នភាពទូរសព្ទ tablet និងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ
៣. សូមកំណត់មុខងារ Two-Step Verification នៅលើគណនី Telegram របស់លោកអ្នក
៤. ករណីសង្ស័យឧក្រិដ្ឋជនបច្ចេកវិទ្យាចូលគ្រប់គ្រងគណនី Telegram សូមចូលទៅពិនិត្យក្នុង Setting -> Devices -> Terminate All Others Sessions ដើម្បីកាត់ផ្តាច់ឧបករណ៍ដទៃដែលកំពុងគ្រប់គ្រងគណនី telegram របស់លោកអ្នក៕
Post a Comment