នាយ​ករដ្ឋមន្ត្រីប្រាប់ឲ្យគិតគូរប្រា​ក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ​​ដែលកំពុងជាប់ក្នុងព​ន្ធនាគារ

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី“ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្សនិងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូនៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះដែលកំពុងជាប់ក្នុងពន្ធនាគាររហូតដល់កូនមានអាយុ២ឆ្នាំដូចកម្មការិនីនិងមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់ថា៖ «ខ្ញុំស្នើឯកឧត្តម ហេងសួរនិងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចគិតគូរចំពោះស្ត្រីមានផ្ទៃពោះកំពុងជាប់ពន្ធនាគារ ដែលកន្លងមកយើងមានសម្រាប់កម្មការិនី និងមន្ត្រីរាជការ។ ឥឡូវសូមគិតគូរផងចំពោះពិរុទ្ធជននៅក្នុងគុក»។ការលើកឡើងរបស់សម្តេចធិបតីយ៉ាងដូច្នេះទាក់ទិននឹងករណីស្ត្រីជាប់ពន្ធនាគារមានផ្ទៃពោះនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានលើកឡើងថាអ្នកនៅក្នុងគុកក៏មានអ្នកខ្លះមានផ្ទៃពោះ។ សម្តេចធិបតីបានបញ្ជាក់ថា៖« គាត់មានទម្ងន់ អីចឹងគាត់ក៏ត្រូវមានការគិតគូរ ទោះបីជាម្តាយជាប់ពន្ធនាគារ ដោយសារម្តាយមានកំហុស តែកូនអត់បានធ្វើខុសទេ »។សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកគោលការណ៍គិតគូរចំពោះស្ត្រីជាប់ពន្ធនាគារនេះ ដោយការគិតមិនមានចំនួនច្រើននោះទេ។ ប៉ុន្តែត្រូវគិតគូរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ឱ្យដឹងថា៖ «យើងត្រូវគិតគូរ អំពីអត្ថប្រយោជន៍ផ្តល់ជូនគាត់ទៅដល់ស្ត្រីជាប់ទោស ហើយ​កំពុងតែមានទម្ងន់ ហើយបានឆ្លងទន្លេ ដោយឧបត្តម្ភដូចប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការ»។ក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន​ ម៉ាណែត ក៏បានអះអាងថា ករណីកូននៅក្នុងផ្ទៃនេះដែលគឺកូនមិនបានធ្វើខុសទេ ហើយសម្តេចផ្ទាល់ក៏ធ្លាប់ប្រាប់ថ្នាក់ដឹកនាំបរទេសថាសម្តេចធ្លាប់ជាប់ពន្ធនាគារផងដែរនៅពេលសម្តេចនៅក្នុងផ្ទៃម្តាយក្នុងសម័យខ្មែរក្រហម។ សម្តេចធិបតីបានថ្លែងបន្ថែមថា៖«ខ្ញុំធ្លាប់ប្រាប់មេដឹកនាំបរទេសមួយចំនួនថាខ្ញុំធ្លាប់ជាប់គុកដែរ ហើយគេថាជាប់គុករឿងអ្វីដែរហ្នឹង? អត់ទេ គឺកាលពុករត់ទៅវៀតណាម គេចាប់ម៉ែដាក់គុក ហើយពេលនោះខ្ញុំក៏នៅក្នុងគុកដែរជាស្វ័យប្រវត្តិ៧ខែនៅក្នុងពោះ»។សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខាងបេឡាជាតិរបបសន្តិសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា របស់យើងពិនិត្យ ពិភាក្សាគ្នាមើលរឿងនេះ។សម្ដេចធិបតីបានជំរុញឱ្យខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ត្រូវពិនិត្យមើលករណីនេះវាមិនអស់ប៉ុន្មានទេតែអស់ប៉ុន្មានក៏ត្រូវធ្វើដែរព្រោះវាជាកូនចៅរបស់យើង។សម្តេចធិបតីបានលើកឡើងទៀតថា៖ «ម្តាយធ្វើខុស គឺជារឿងគាត់ទទួលកំហុស ប៉ុន្តែនៅពេលគាត់មានផ្ទៃពោះ​កូននៅជាក្មេងជាកូនចៅរបស់យើង ហើយគ្នាអត់ដឹងអ្វីទេ។ដូច្នេះត្រូវទទួលបានអត្ថប្រយោជន៍ដែលយើងបើកជូន។ អីចឹងសូមគិតគូររឿងហ្នឹង!ដូចក្មេងៗផ្សេងៗទៀតរហូតដល់២ឆ្នាំ តាមគោលការណ៍របស់យើង»៕AKP

Powered by Blogger.