ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​​ខា​ង​​ជើង​បា​ន​ធ្វើ​អត្ថាធិប្បាយ​អំ​ពី​​ការ​វិវត្ត​ក្នុង​កា​រ​បោះឆ្នោត​ប្រធា​នា​ធិបតី​​អាមេរិក

ដោយ៖ពុតសាម៉ាត់

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានសម្តែងការងឿងឆ្ងល់អំពីលទ្ធភាពនៃការសន្ទនារវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោនដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ។

មេដឹកនាំកូរ៉េខាងជើង Kim Jong Unនិងអតីតប្រធានាធិបតីអាមេរិក Donald Trump ។ រូបថត៖ សេតវិមាន 
យោងតាមកាសែតKoreaTimesកាលពីថ្ងៃទី២៣ខែកក្កដាទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)បានចុះផ្សាយអត្ថបទមួយដោយអត្ថាធិប្បាយលើការវិវត្តនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។KCNA បាន​និយាយ​ថា គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជ្រួលច្របល់​ដោយសារ «ការ​ប្រយុទ្ធ​គ្នា​ផ្ទៃក្នុង»។ KCNA ក៏បាននិយាយផងដែរថាលទ្ធភាពនៃការកែលម្អទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោនគឺមិនខ្ពស់នោះទេដោយមិនគិតថាអ្នកណាឈ្នះការបោះឆ្នោតខែវិច្ឆិកានោះទេ។KCNA បានធ្វើអត្ថាធិប្បាយថា "បរិយាកាសនយោបាយនៅក្នុងសេតវិមាននឹងមិនផ្លាស់ប្តូរឡើយទោះបីជារដ្ឋបាលណានឹងឈ្នះក៏ដោយ។យើងពិតជាមិនប្រកាន់ចំពោះរឿងនេះទេ" ។នៅក្នុងការអត្ថាធិប្បាយរបស់ខ្លួនKCNAក៏បានលើកឡើងពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់បេក្ខជនគណបក្សសាធារណរដ្ឋ លោក Donald Trump អំពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយមេដឹកនាំ Kim Jong Un ។ ភាគីកូរ៉េខាងជើងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកTrump ក្នុងការកាត់បន្ថយភាពតានតឹងក្នុងអំឡុងពេលអាណត្តិរបស់លោក ។ប៉ុន្តែបានសង្កត់ធ្ងន់ថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមិនមានការរីកចម្រើនជាវិជ្ជមានណាមួយចាប់តាំងពីឆ្នាំ២០២១មក។កាលពីសប្តាហ៍មុន អតីតប្រធានាធិបតីTrumpបានចែករំលែកអំពីទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោកនិងមេដឹកនាំកូរ៉េខាងជើងក្នុងអំឡុងសន្និបាតគណបក្សសាធារណរដ្ឋនៅទីក្រុងMilwaukee។"ខ្ញុំធ្លាប់បានរារាំងទីក្រុងព្យុងយ៉ាងពីការសាកល្បងមីស៊ីល។ខ្ញុំសុខស្រួលណាស់ក្នុងការធ្វើការជាមួយអ្នកដែលមានអាវុធនុយក្លេអ៊ែរច្រើន។ ពេលខ្ញុំត្រឡប់ទៅសេតវិមានវិញ លោក Kim និងខ្ញុំនឹងទាក់ទងម្តងទៀត។ ខ្ញុំគិតថា លោក Kim ក៏ចង់ឱ្យខ្ញុំឈ្នះ លោក Trump បាននិយាយថាការបោះឆ្នោតនាពេលខាងមុខ៕


Powered by Blogger.