នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០២៤នេះលោកពុយគាប្រធានក្លិបអ្នកកាសែតកម្ពុជាបានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានថាអ្នកសារព័ត៌មានគ្រប់រូប គឺជាអ្នកមានភារកិច្ចចូលរួមលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។
|
លោកពុយគាប្រធានក្លិបអ្នកកាសែតកម្ពុជា។សហការី |
លោកពុយគាបានបញ្ជាក់អំពីដើមហេតុដែលបណ្តាលអោយមានការផ្សាយលើសព្រំដែនសេរីភាពសារព័ត៌មាន នាពេលបច្ចុប្បន្ននេះ ថាបណ្តាលមកពី អ្នកសារព័ត៌មានយើងច្រើនណាស់ដែលនៅមិនទាន់បានសិក្សានិងស្វែងយល់បន្ថែមអោយស៊ីជំរៅទាក់ទងក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាននេះ ។ជាពិសេសអ្នកដែលទើបចូលបម្រើក្នុងវិស័យវិជ្ជាជីវៈសារព័ត៌មានអនឡាញ។លោកពុយគាបានរំលឹកថាពីដើមឡើយអ្នកកាសែតចាស់ៗបានសិក្សាបានច្រើនអំពីក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។គឺក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាននេះហើយដែលទាមទារអោយយើងប្រយ័ត្នប្រយែងមុនការផ្សាយ។ថ្វីបើយើងមានសេរីភាពក្នុងការផ្សាយ។ប៉ុន្តែបើយើងប្រាស់ចាកក្រមសីលធម៌នេះគឺបានន័យថាយើងបំពានហើយ។ឧទាហរណ៍គេហាមឃាត់មិនឲ្យយើងផ្សាយអំពីកុមារទេ។ខណៈមានរឿងទាក់ទងកុមារជាជនរងគ្រោះដែលត្រូវបានគេរំលោភបំពានលើរាងកាយហើយបើយើងយកទៅផ្សាយវាប៉ះពាល់។នៅពេលផ្សាយយើងខិតខំពន្លិចនៅតួអង្គកុមារនោះច្បាស់ៗបង្ហាញតាំងពីឈ្មោះទីលំនៅតាំងពីឪពុកម្ដាយរបស់កុមារនោះ គឺអ្វីដែលក្រមសីលធម៌ បានហាម។ទី២ ទាក់ទងការផ្សាយពីឯកជនភាពរបស់មនុស្សម្នាក់ៗ។យើងត្រូវប្រយ័ត្នប្រយែងនៅក្នុងការផ្សាយពីឯកជនភាពរបស់គេគឺក្រមសីលធម៌គេការពារ។លើកលែងប្រសិនបើគាត់ជាបុគ្គលសាធារណៈហើយប្រព្រឹត្តសកម្មភាពដែលប៉ះពាល់ធ្ងន់ធ្ងរដល់មហាជនដល់សង្គម។នៅនោះយើងអាចផ្សាយបានដោយមានកម្រិត។ហើយក្រមសីលធម៌ក៏មានការហាមឃាត់ជាច្រើនទៀតតែខ្ញុំលើកត្រួសៗតែប៉ុណ្ណេះ។ចំពោះវិជ្ជាជីវៈសារព័ត៌មានវិញគេបានប្រាប់ថាការផ្សាយព័ត៌មានមួយបានគឺត្រូវមានប្រភពច្រើនដើម្បីផ្ទៀងទាត់ថារឿងដែលកើតឡើងនោះ វាពិតឬមិនពិត។កន្លងមកអ្នកសារព័ត៌មានដែលជួបបញ្ហា គឺដោយសារតែគាត់អត់បានយល់ អំពីវិជ្ជាជីវៈនេះ ដោយសារគាត់បានតែ១ប្រភពហើយគាត់យកទៅផ្សាយភ្លាម ដោយមិនបានយករឿងនោះទៅ ផ្ទៀងផ្ទាត់ជាមួយនឹងប្រភពផ្សេងៗ ភាគីផ្សេងៗដែលពាក់ព័ន្ធគាត់មិនបានប្រមូលប្រភពអោយបានគ្រប់ជ្រុងជ្រោយដើម្បីអោយមានតុល្យភាពប្រភពនោះទេ។បើយើងប្រមូលគ្រប់ប្រភពហើយយកទៅផ្សាយគឺយើងមិនបានបំពានក្រមសីលធម៌និង បំពានវិជ្ជាជីវៈសារព័ត៌មាននោះឡើយ។លោកពុយគា បានបញ្ជាក់ទៀតថា «ខ្ញុំមើលឃើញថាក្រសួងលោកបានប្រឹងប្រែងហើយចូលអាណត្តិថ្មីក៏បានប្រឹងប្រែងដើម្បីតម្រង់ទិសសារព័ត៌មាននេះ។ប៉ុន្តែទន្ទឹមនេះធម្មតានៅប្រទេសប្រជាធិបតេយ្យគេតែងតែនិយាយថាមិនចង់ឲ្យរដ្ឋាភិបាលប្រើវិធានការណ៍ណាមួយដែលក្តៅៗទៅលើអ្នកសារព័ត៌មាននោះទេ។តែខាងរដ្ឋាភិបាលលោកមានហេតុមានផលដើម្បីរក្សាសុខសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៃការបញ្ចេញមតិក៏មានសេរីភាពនៅក្នុងការសរសេរព័ត៌មានផ្សាយ ក៏ត្រូវមានការគោរពច្បាប់។ដូច្នេះបានជាមានការជជែកគ្នាទៅលើទិដ្ឋភាពនេះ។ទាក់ទងបញ្ហានេះ បានជាខ្ញុំបញ្ជាក់ថាតួនាទីទី១-របស់អ្នកសារព័ត៌មាននេះឯងត្រូវចាប់ផ្ដើមពង្រឹងសមត្ថភាពរបស់ខ្លួន។ ទី២-ក្លឹបក៏ដូចជាសមាគមដទៃទៀត ក៏បានត្រៀមខ្លួនដើម្បីជួយដល់ពួកគាត់ដែរ។ ហើយទី៣-នៅពេលដែលរដ្ឋាភិបាលមានច្បាប់ ត្រូវបន្តអនុវត្តច្បាប់ឲ្យបានជាក់លាក់ កាន់តែល្អប្រសើរ។សរុបសេចក្តីទៅចំណុចទាំងបីនេះ ផ្គុំចូលគ្នាវានឹងធ្វើអោយសេរីភាពសារព័ត៌មានធ្វើអោយវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌សារព័ត៌មានហើយធ្វើអោយការផ្សាយរបស់អ្នកសារព័ត៌មានកម្ពុជាកាន់តែមានកម្រិតខ្ពស់ហើយនេះវាគឺជាចំណុចល្អរបស់ប្រទេសកម្ពុជា»។ការលើកឡើងរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានទើបបានបញ្ចេញរបាយការណ៍ស្ទង់មតិមួយ ដែលបានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៤នេះ ដែលបង្ហាញលទ្ធផលថាក្នុងចំណោមអ្នកប្រកបការងារជាអ្នកសារព័ត៌មាននៅកម្ពុជាចំនួន៣៤១នាក់ក្នុងនោះ មានចំនួន ៧៩,៨% ឆ្លើយថាប្រទេសកម្ពុជាមានសេរីភាពសារព័ត៌មានល្អប្រសើរ ។ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកស្ទង់មតិទាំងអស់ មានអ្នកសារព័ត៌មានចំនួន៣,៥%បានយល់ថាសេរីភាពសារព័ត៌មាននៅមិនទាន់ល្អ និង ១៦,៧% មិនបានផ្តល់យោបល់ទេ។ជាមួយគ្នានោះ ក៏មានសមាគមអ្នកសារព័ត៌មានមួយនៅក្នុងការស្ទង់មតិនេះ បានលើកឡើង ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានតិចតួច និងដោយអន្លើ។យ៉ាងណាក៏ដោយ លោកពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឆ្លើយនៅក្នុងការស្ទង់មតិនោះថា «ខ្ញុំបានបំពេញអាជីពជាអ្នកសារព័ត៌មាននេះអស់រយៈ ពេល៣០ឆ្នាំហើយ ហើយខ្ញុំក៏មិនដែលមានបញ្ហាអ្វីដែរ។ ខ្ញុំមាន សេរីភាពនៅក្នុងការបញ្ចេញមតិនិងការសរសេរផ្សព្វផ្សាយព័ត៌មាន»៕ប្រភពAKP
Post a Comment