ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ”លើកទី១៩ ស្ថិតនៅទីតាំងបឹងធំក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថាដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេសការមិនយកពន្ធដីកសិកម្មនៅតែបន្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
|
|
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថារាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្មដែលរួមមានការលើកស្ទួយផលិតកម្មការរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនិងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។សូមជម្រាបជូនថាទិវាមច្ឆជាតិ១កក្កដានៅថ្ងៃនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពសំដៅបង្កើនផលស្តុកមច្ឆជាតិបំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋហើយជារៀងរាល់ឆ្នាំត្រីមេពូជកូនត្រីនិងវារីសត្វពូជក្នុងស្រុកប្រមាណ៥លានក្បាលត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលតី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។នឹងត្រូវលែងចូលទៅក្នុងបឹងនេះ។ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥និងទី៦សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅកម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង៨លានតោនដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង។សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៣កន្លងទៅកម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង៨លានតោនដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារទៀតផង៕
Post a Comment