រលកនៃការគាំទ្រលោកDonald Trumpបន្ទាប់ពីសាលក្រម'មានទោស' បានជួយយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករៃអង្គាសប្រាក់បន្ថែម១៤១លានដុល្លារ។
|
|
CNNបានដកស្រង់ព័ត៌មានពីយុទ្ធនាការបោះឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកTrumpនិងគណៈកម្មាធិការជាតិសាធារណរដ្ឋ(RNC) នៅថ្ងៃទី៣ខែមិថុនាដោយនិយាយថាវាជាសាលក្រមរបស់តុលាការព្រហ្មទណ្ឌManhattanទីក្រុងញូវយ៉កកាលពីថ្ងៃទី៣០ឧសភាទាក់ទងនឹងការពិតដែលលោកTrump"មានទោស"គឺជា"កម្លាំងជំរុញនៅពីក្រោយការបរិច្ចាគដល់អ្នកនយោបាយនេះ"។“យើងមានការរំជើបរំជួលដោយការគាំទ្រដល់អតីតប្រធានាធិបតីDonald Trump។ សេចក្តីប្រកាសព័ត៌មានពីលោក Chris LaCivita និងលោកស្រី Susie Wiles បានឲ្យដឹងថា ប្រជាជនអាមេរិកបានផ្ញើសារដ៏រឹងមាំមួយទៅកាន់ប្រធានសេតវិមានលោក Joe Biden និងសមាជិកគណបក្សប្រជាធិបតេយ្យដែលសាលក្រម 'ពិតប្រាកដ'នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៥ខែវិច្ឆិកា។យោងតាម CNN គណៈវិនិច្ឆ័យដែលមានសមាជិក១២នាក់នៃតុលាការព្រហ្មទណ្ឌ Manhattan ទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា អតីតប្រធានាធិបតីអាមេរិក Donald Trump "មានពិរុទ្ធភាព" នៃការចោទប្រកាន់ទាំង៣៤ដែលលោកបានប្រឈមនៅក្នុងការកាត់ក្តីពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតឆ្នាំ២០១៦នៅក្នុងករណីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានចំណាយប្រាក់ចំនួន ១៣០,០០០ ដុល្លារដើម្បីបំបិទមាត់តារាសម្តែងភាពយន្ត Stormy Daniels ។ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅថ្ងៃទី៣១ខែឧសភា នៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក លោក Trump បានអួតថា យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកបានរៃអង្គាសប្រាក់បន្ថែមចំនួន ៣៩លានដុល្លារពីអ្នកគាំទ្រក្នុងរយៈពេលត្រឹមតែ១០ម៉ោងបន្ទាប់ពីក្រុមគណៈវិនិច្ឆ័យ។“ខ្ញុំមិនបានធ្វើអីខុសទេ។វាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។យើងចង់ផ្លាស់ប្តូរទីតាំងដើម្បីឱ្យមានការកាត់ក្តីដោយយុត្តិធម៌យើងចង់ផ្លាស់ប្តូរចៅក្រមឱ្យមានប្រធានចៅក្រមដោយគ្មានជម្លោះ... ។ប៉ុន្តែយើងមិនពេញចិត្តទេ" លោក Trump បាននិយាយ៕ពុតសាម៉ាត់
Post a Comment