មេដឹកនាំក្រុមហេសបូឡាលោកHassanNasrallahបានគំរាមវាយប្រហារប្រទេសCyprus(ស៊ីប)។ប្រសិនបើប្រទេសកោះមេឌីទែរ៉ាណេអនុញ្ញាតឱ្យអ៊ីស្រាអែលប្រើប្រាស់ព្រលានយន្តហោះរបស់ខ្លួន។
|
|
យោងតាម Telegraph លោក Hassan Nasrallah បាននិយាយកាលពីថ្ងៃទី១៩ខែមិថុនាថាក្រុម ហេសបូឡាត្រូវបានជូនដំណឹងថាអ៊ីស្រាអែលអាចប្រើប្រាស់មូលដ្ឋាននៅប្រទេសCyprus។ប្រសិនបើក្រុមប្រដាប់អាវុធនេះវាយប្រហារអាកាសយានដ្ឋានអ៊ីស្រាអែល។Cyprusដែលជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប(EU) មានទំនាក់ទំនងល្អជាមួយទាំងអ៊ីស្រាអែលនិងលីបង់ហើយមានទីតាំងនៅជិតឆ្នេរសមុទ្រនៃប្រទេសទាំងពីរ។ប្រមុខហេសបូឡាបាននិយាយថា "ការបើកអាកាសយានដ្ឋាននិងមូលដ្ឋានរបស់ប្រទេសCyprusទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីកំណត់គោលដៅប្រទេសលីបង់ មានន័យថា រដ្ឋាភិបាលCyprusជាផ្នែកនៃសង្គ្រាមហើយក្រុមហេសបូឡានឹងដោះស្រាយជាមួយពួកគេ" ។លោក Nasrallah បានព្រមានថាគ្មានកន្លែងណាក្នុងប្រទេសអ៊ីស្រាអែលមានសុវត្ថិភាពក្នុងព្រឹត្តិការណ៍នៃសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហេសបូឡា។"សត្រូវដឹងច្បាស់ថាយើងត្រៀមខ្លួនសម្រាប់ភាពអាក្រក់បំផុត ហើយគ្មានកន្លែងណាដើម្បីគេចពីកាំជ្រួចរបស់យើងទេ"។ លោកបានបន្ថែមថា អ៊ីស្រាអែលនឹងត្រូវប្រឈមមុខនឹងក្រុមហេសបូឡានៅលើគោកសមុទ្រ និងលើអាកាស។មេដឹកនាំក្រុមហេសបូឡាបានព្រមានថា "សត្រូវពិតជាមានការព្រួយបារម្ភថាយើងនឹងជ្រៀតចូលតំបន់Galileeភាគខាងជើងប្រទេសអ៊ីស្រាអែល...នេះជាអ្វីដែលអាចកើតឡើងនៅក្នុងបរិបទនៃសង្រ្គាមប្រឆាំងនឹងប្រទេសលីបង់" ។អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រកងកម្លាំងប៉ាឡេស្ទីនហាម៉ាស់បានប្រយុទ្ធគ្នាឆ្លងព្រំដែនស្ទើរតែរាល់ថ្ងៃចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលក្នុងខែតុលាឆ្នាំ២០២៣និងបានបង្កឱ្យមានវិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប។ជម្លោះរវាងភាគីទាំងពីរបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយនៅថ្ងៃទី១៨ខែមិថុនាយោធាអ៊ីស្រាអែលបានប្រកាសថាឧត្តមសេនីយ៍របស់ខ្លួនបានយល់ព្រមលើការវាយប្រហារលើប្រទេសលីបង់។សេចក្តីថ្លែងការណ៍របស់លោកNasrallahបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីបេសកជនពិសេសរបស់សហរដ្ឋអាមេរិកAmosHochsteinបានអំពាវនាវឱ្យមានការបន្ធូរបន្ថយជាបន្ទាន់ ខណៈដែលកំពុងបំពេញទស្សនកិច្ចនៅលីបង់។ លោកក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសអ៊ីស្រាអ៊ែលក្នុងអំឡុងពេលទស្សនកិច្ចក្នុងតំបន់របស់លោក។ នៅឆ្នាំ២០២២ លោក Amos Hochsteinបានជួយអ៊ីស្រាអែលនិងលីបង់ឈានដល់កិច្ចព្រមព្រៀងព្រំដែនសមុទ្រ។កាលពីថ្ងៃទី១៨ខែមិថុនាក្រុមហេសបូឡាបានបញ្ចេញវីដេអូរយៈពេលជាង៩នាទីនៃអ្វីដែលត្រូវបានគេជឿថាជាកន្លែងយោធា ការការពារ និងថាមពលដ៏រសើបនៅក្នុងទីក្រុងនិងកំពង់ផែHaifaភាគខាងជើងប្រទេសអ៊ីស្រាអែល។លោកNasrallahបាននិយាយថាវីដេអូនេះត្រូវបានថតដោយយន្តហោះគ្មានមនុស្សបើក "ហោះហើរជាច្រើនម៉ោង" នៅលើកំពង់ផែ Haifa ។ លោកក៏បានព្រមានផងដែរថា ក្រុមហេសបូឡាបានប្រើ "ផ្នែក" នៃអាវុធរបស់ខ្លួនចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។ យើងមានអាវុធថ្មីហើយ។ យើងបានបង្កើតអាវុធខ្លះរបស់យើង... ហើយកំពុងកាន់អាវុធផ្សេងទៀតសម្រាប់ថ្ងៃខាងមុខ៕ពុតសាម៉ាត់
Post a Comment