ម៉ាឡេស៊ី​​​បាន​ប្រកាស​ជា​សា​ធារ​ណៈ​អំពី​បំណង​របស់​ខ្លួន​ក្នុង​ការ​​ដាក់​ពាក្យ​ចូល​ជា​ស​មា​ជិកBRICS

 នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) បានប្រកាសថាប្រទេសនេះបានសម្រេចចិត្តដាក់ពាក្យចូលរួមជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខគេលើពិភពលោក(BRICS) ហើយនឹងដាក់សំណើជាផ្លូវការក្នុងពេលឆាប់ៗនេះ។

លោកIbrahimបានលើកឡើងពីការសម្រេចចិត្តខាងលើនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយកាសែតចិនGuancha ។“យើង​បាន​ធ្វើ​គោល​នយោបាយ​របស់​យើង​ច្បាស់​លាស់ហើយ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​របស់​យើង។ យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​រួមBRICS ក្នុង​ពេល​ឆាប់ៗ​នេះ។យើងកំពុងរង់ចាំលទ្ធផលចុងក្រោយនិងការឆ្លើយតបពីរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង»នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយ។ លោកក៏បានបង្ហើបថាលោកបានលើកឡើងប្រធានបទនេះក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ។BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ហើយដំបូងឡើយរួមបញ្ចូលតែប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ។ កាលពីដើមឆ្នាំនេះ ក្រុមនេះបានបន្ថែមអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម (UAE)។ប៉ុន្តែរក្សាឈ្មោះចាស់។ក្រុមBRICSដែលត្រូវបានពង្រីកឥឡូវនេះមានប្រហែល៣០%នៃសេដ្ឋកិច្ចពិភពលោកនិង៤៥%នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ក្រុមនេះក៏មានចំណែកច្រើនជាង៤០%នៃផលិតកម្មប្រេងរបស់ពិភពលោក។យោងតាម ​​RT ការទទួលស្គាល់ម៉ាឡេស៊ីក្នុងក្រុមនេះនឹងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ពីព្រោះផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយក្នុងពិភពលោកច្រកសមុទ្រម៉ាឡាកា ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌាស្ថិតនៅចន្លោះប្រទេសអាស៊ីអាគ្នេយ៍នេះនិងកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី។លោកIbrahimបាន​សម្តែង​ថាប្រទេស​ម៉ាឡេស៊ី​មាន​អារម្មណ៍«ធូរស្រាល» ដោយសារ​ពិភពលោក​លែង​មាន​ភាព​ឯកោ​ទៀត​ហើយ។មេដឹកនាំនេះបានវាយតម្លៃថាការកើនឡើងនៃ BRICS ។ជាពិសេសប្រទេសចិនបាននាំមកនូវ"ក្តីសង្ឃឹមដ៏ភ្លឺស្វាងអំពីអត្ថិភាពនៃយន្តការត្រួតពិនិត្យនិងតុល្យភាពនៅក្នុងពិភពលោក"។នៅដើមខែមិថុនានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Igor Morgulov បាននិយាយថាប្រទេសប្រហែល៣០បានបង្ហាញពីបំណងចង់ចូលរួមជាមួយBRICS ។ នៅប្រទេសជិតខាងម៉ាឡេស៊ី ថៃ និងស្រីលង្កា បានស្នើសុំឱ្យចូលរួមក្រុម។កិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៤គ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ទីក្រុងម៉ូស្គូបានចូលកាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមចាប់តាំងពីថ្ងៃទី១ខែមករាឆ្នាំនេះ៕ពុតសាម៉ាត់

Powered by Blogger.