សម្រាប់ថ្ងៃទី៧ខែមិថុនានេះ៖កម្ពុជាអាចនឹងមានភ្លៀងធ្លាក់១៧%នៃផ្ទៃដី
ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥% ។ តំបន់ខ្ពង់រាបគ្របដណ្ដប់លើផ្ទៃដី១៧% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៤%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
សហការី |
Post a Comment