អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitryPeskovបានហៅសហរដ្ឋអាមេរិកថាជា"សត្រូវ"ជាលើកដំបូងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ជំនួយអាវុធដើម្បីវាយឆ្មក់ចូលទឹកដីរុស្ស៊ី។យោងតាមសារព័ត៌មានRTកាលពីថ្ងៃទី៤ខែមិថុនាលោកPeskovបានហៅសហរដ្ឋអាមេរិកថាជា“សត្រូវ” ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន។នេះជាលើកទី១ហើយដែលមន្ត្រីវិមានក្រឹមឡាំងបានប្រើពាក្យនេះពីមុនក្រុងម៉ូស្គូតែងតែពណ៌នាអាមេរិកថាជាប្រទេសមិនរាក់ទាក់ឬជាសត្រូវ។
|
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitryPeskov។Reuters |
លោក Peskov បាននិយាយថា"ការរឹតបន្តឹងលើអតីតមន្ត្រីចារកម្ម នៅពេលដែលពួកគេចង់ទៅប្រទេសអរិភាពគឺជារឿងធម្មតានៅជុំវិញពិភពលោក។ឥឡូវនេះយើងជាប្រទេសសត្រូវរបស់អាមេរិកហើយពួកគេក៏ជាសត្រូវរបស់យើងផងដែរ"។មន្ត្រីវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថាការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការអនុញ្ញាតឱ្យអតីតមន្ត្រីដែនសមុទ្រលោក Scott Ritter ដែលបច្ចុប្បន្នជាអ្នកសហការ RTទៅកាន់ទីក្រុង St. Petersburgគឺជា"យុទ្ធនាការចុងក្រោយបង្អស់ដើម្បីការពារពលរដ្ឋអាមេរិកពីការទាក់ទងជាមួយប្រទេសរុស្ស៊ី"។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាការផ្លាស់ប្តូរភាសារបស់លោកPeskovបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ជំនួយអាវុធដើម្បីវាយឆ្មក់គោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។វាមិនច្បាស់ទេថាតើនេះជាសញ្ញានៃការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់រុស្ស៊ី។ក្នុងខែមករាឆ្នាំនេះប្រធានាធិបតីPutinបានប្រកាសថាមន្ត្រីលោកខាងលិចគឺជា"សត្រូវពិតរបស់រុស្ស៊ី" មិនមែនអ៊ុយក្រែនទេ។ម្ចាស់វិមានក្រឹមឡាំងបាននិយាយថា"វាមិនមែនជាប្រទេសលោកខាងលិចដែលជួយសត្រូវរបស់រុស្ស៊ីទេពួកគេគឺជាសត្រូវរបស់យើង"។នៅដើមខែឧសភា លោកPutinបានសង្កត់ធ្ងន់ថា "សហគមន៍លោកខាងលិចទាំងមូលកំពុងធ្វើការសម្រាប់សត្រូវរបស់ទីក្រុងម៉ូស្គូហើយគិតអំពីសេណារីយ៉ូដែលរុស្ស៊ីលែងមានដូចឥឡូវនេះ"៕ពុតសាម៉ាត់
Post a Comment