យោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់វិមានក្រឹមឡាំងលោក Alexei Dyuminអតីតអង្គរក្សរបស់ប្រធានាធិបតី Putin ត្រូវបានតែងតាំងជាលេខាធិការក្រុមប្រឹក្សារដ្ឋនៃសហព័ន្ធរុស្ស៊ី។
|
|
The Telegraphបានរាយការណ៍ថា លោក Dyumin បានការពារមេដឹកនាំលោក Putinក្នុងអំឡុងពេល២អាណត្តិដំបូងរបស់លោកហើយបន្ទាប់មកបានបម្រើការជាអភិបាលខេត្តTula ។ នៅពាក់កណ្តាលខែនេះលោកត្រូវបានតែងតាំងជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកបញ្ហានៃបរិវេណឧស្សាហកម្មការពារជាតិ និងកីឡា ក៏ដូចជាការចូលរួមក្នុងក្រុមប្រឹក្សារដ្ឋផងដែរ។លោក Dyumin អាយុ៥១ឆ្នាំត្រូវបានគេចាត់ទុកជាបេក្ខជនដ៏ឆ្នើមជាយូរមកហើយ។លោកបានចូលរួមជាមួយទីភ្នាក់ងារការពារសហព័ន្ធ ដែលទទួលខុសត្រូវក្នុងការធានាសន្តិសុខរបស់ប្រធានាធិបតី និងមន្ត្រីកំពូលរុស្ស៊ីផ្សេងទៀតក្នុងឆ្នាំ១៩៩៥។ ក្នុងទសវត្សរ៍ឆ្នាំ២០០០លោកគឺជាអង្គរក្សផ្ទាល់ខ្លួនម្នាក់របស់ Putin។លោកDyuminធ្លាប់បាននិយាយថាខ្លួនលោកផ្ទាល់បានបង្ហាញរបាយការណ៍ពេលព្រឹករបស់ប្រធានាធិបតីPutinហើយម្តងម្កាលបានបញ្ជូនប្រមុខដឹកនាំប្រទេសទៅកាន់រដ្ឋមន្ត្រីឬអភិបាលតំបន់។ក្នុងឆ្នាំ២០១៤លោកបានកាន់តំណែងជានាយករងនៃGRUទីភ្នាក់ងារស៊ើបការណ៍យោធារបស់រុស្ស៊ី។ បន្ទាប់មក លោកDyuminកាន់តំណែងជាអនុរដ្ឋមន្ត្រីការពារជាតិ និងជាអភិបាលក្រុងTula ។ កាលពីដើមខែនេះលោកត្រូវបានគេកោះហៅពី Tulaទៅកាន់ទីក្រុងម៉ូស្គូហើយត្រូវបានតែងតាំងជាជំនួយការរបស់ប្រធានាធិបតីលើបញ្ហាឧស្សាហកម្មនិងការពារជាតិ។លោក Mark Galeotti អ្នកឃ្លាំមើលវិមានក្រឹមឡាំងយូរមកហើយបាននិយាយថា "លោក Dyumin គឺជាអភិបាលក្រុងTulaដ៏ល្អម្នាក់ដែលមានទំនាក់ទំនងជាមួយអ្នកបច្ចេកទេស" ។ក្រុមប្រឹក្សារដ្ឋនៃសហព័ន្ធរុស្ស៊ី គឺជាស្ថាប័នប្រឹក្សា ដែលទទួលខុសត្រូវក្នុងការកំណត់ទិសដៅសំខាន់ៗនៃគោលនយោបាយក្នុងស្រុកនិងបរទេសព្រមទាំងអាទិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋ៕ពុតសាម៉ាត់
Post a Comment