រុស្ស៊ីថាខ្លួនគ្រប់គ្រងភូមិចំនួន៥ក្នុងក្រុងKharkivអាមេរិកយល់ព្រមលក់កាំភ្លើងធំHIMARSឲ្យអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាទាហានរបស់ខ្លួនបានកាន់កាប់ភូមិចំនួន៥ក្នុងខេត្ត Kharkovពីកងទ័ពអ៊ុយក្រែន។
សហរដ្ឋអាមេរិកយល់ព្រមលក់កាំភ្លើងធំHIMARSឱ្យអ៊ុយក្រែន
ទំព័រMil.in.uaបានរាយការណ៍នៅល្ងាចថ្ងៃទី១១ខែឧសភាថាក្រសួងការបរទេសអាមេរិកបានអនុម័តការលក់បន្ទាន់នៃប្រព័ន្ធកាំភ្លើងធំ HIMARS ចំនួន ៣ដែលមានតម្លៃប្រហែល៣០លានដុល្លារទៅឱ្យអ៊ុយក្រែន។នេះជាគ្រាអាសន្នដែលតម្រូវឱ្យមានការលក់អាវុធចាំបាច់ដល់អ៊ុយក្រែន។ប្រព័ន្ធ HIMARS ទាំង៣ខាងលើនឹងទៅដល់អ៊ុយក្រែនពីទុនបំរុងយោធារបស់សហរដ្ឋអាមេរិក។ការលក់អាវុធនេះនឹងគាំទ្រដល់គោលដៅគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកតាមរយៈការពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់អ៊ុយក្រែន”សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសរសេរ។ចំណាត់ការរបស់រដ្ឋាភិបាលអាមេរិកក្នុងការលក់កាំភ្លើងធំ HIMARS ត្រូវបានធ្វើឡើងក្នុងបរិបទដែលកងទ័ពរុស្ស៊ីកាលពីថ្ងៃទី ១០ ឧសភា បានបើកការវាយប្រហារជាច្រើនប្រឆាំងនឹងខេត្ត Kharkiv ដែលមានទីតាំងនៅជាប់នឹងខេត្ត Belgorod របស់រុស្ស៊ី។ យោងតាមព័ត៌មានពីមន្ត្រីKharkovអាជ្ញាធរខេត្តក្នុងរយៈពេល២៤ម៉ោងកន្លងមកបានជម្លៀសជនស៊ីវិលជិត១,៨០០ចេញពីតំបន់ដែលការប្រយុទ្ធបានកើតឡើង៕ពុតសាម៉ាត់
Post a Comment