នាយករ​ដ្ឋមន្រ្តីអញ្ជើញជាអធិប​តីក្នុងពិធីជួបសំណេះ​សំណាលជាមួយប្រតិភូសមា​គមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជា

នាព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា។ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានានៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា។ថ្ងៃនេះគឺជាជំនួបលើកទី៨របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាជាមួយនាយករដ្ឋមន្ត្រីដែលកន្លងទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យលោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំដើម្បីឱ្យមាននិរន្តរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗស្របតាមយុទ្ធសាស្ត្របញ្ចកោណនិងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា៕



Powered by Blogger.