ថ្មីៗនេះមានការស្ទង់មតិMornings.co.ukអំពីទីតាំងព្រះអាទិត្យរះដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោកប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម ៧២ប្រទេសជាកន្លែងដែលមានព្រះអាទិត្យរះដ៏ស្រស់ស្អាតបំផុតនៅទូទាំងពិភពលោក។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJff_B3LfZRfVlLHbX4ZhxYBLsed-SdJOFXZs4QcBQd120gykPOoSLnCi7qifpRHIVOt6MNoPP8kADJq1t-XkRShitbMDy6MXqIcZwPPcF7SYq5f2NXeqotDMVKpegJBPzAvknfnnnNmdHeNoI7ukxKSQTy2Tsk8s03NGjHRQk6Nmqw0oAgGRYc5u0880r/w640-h424/21686320_1292162487572278_7463884715224624766_n.jpg) |
|
យោងតាមការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមប្រទេសចំនួន៧២ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ជាមួយនឹងប្រាសាទអង្គរវត្តក្នុងទឹកដីនៃខេត្តសៀមរាប ដែលមានព្រះអាទិត្យរះដ៏ល្អបំផុតនៅក្នុងពិភពលោក។ បន្ទាប់មក ប្រាសាទ Borobudur ក្នុងប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា ចំណាត់ថ្នាក់ទី៧ និងឧទ្យានជាតិ Murchison Falls ក្នុងប្រទេសអ៊ូហ្គង់ដាជាប់ចំណាត់ថ្នាក់ទី៧២។នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរណ៍ចំនួន ១០,១៥៤នាក់ ក្នុងនោះមានជនបរទេសចំនួន ២,៥៧៥នាក់ និងប្រជាជនកម្ពុជាចំនួន ៧,៥៧៩នាក់ ដែលបានមកទស្សនាព្រះអាទិត្យរះនៅលើកំពូលប្រាសាទអង្គរវត្ត ឬហៅថា Equinox។ជារៀងរាល់ឆ្នាំ Equinox កើតឡើងពីរដងដែលនៅរដូវប្រាំង (Vernal Equinox) កើតឡើងក្នុងខែមីនា ហើយនៅរដូវវស្សា (Autumnal Equinox) កើតឡើងនៅខែកញ្ញា៕
Post a Comment