ក្រុង​ម៉ូស្គូ​បា​ន​​​កោះ​ហៅ​ឯកអ​​គ្គរដ្ឋទូត​អ​ង់គ្លេស​​​និង​បារាំង​មក​ក្រុង​ប៉ារីស​​​បាន​និយាយ​ថា​ខ្លួន​មិន​​ច​ង់​បាន​ការ​ផ្លាស់ប្តូរ​រប​ប​​នៅ​រុស្ស៊ី​ទេ

ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសនិងបារាំងនៅទីក្រុងម៉ូស្គូមកធ្វើការចំពេលមានភាពតានតឹងកើនឡើងជុំវិញជម្លោះនៅអ៊ុយក្រែន។

RTបានរាយការណ៍ថាឯកអគ្គរដ្ឋទូតអង់គ្លេស Nigel Casey និងឯកអគ្គរដ្ឋទូតបារាំង Pierre Levy កាលពីថ្ងៃទី៦ខែឧសភា បានមកដល់ទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសរុស្ស៊ីនៅកណ្តាលទីក្រុងម៉ូស្គូដោយឡែកពីគ្នា។អ្នកការទូតទាំងពីរនាក់នេះមិនបានធ្វើអត្ថាធិប្បាយណាមួយទៅកាន់សារព័ត៌មានដែលឈរជើងនៅខាងក្រៅអគារនោះទេ។រដ្ឋាភិបាលរុស្ស៊ីក៏មិនបានលើកឡើងពីខ្លឹមសារនៃកិច្ចប្រជុំខាងលើដែរ។ប៉ុន្តែបានបញ្ជាក់ថាខ្លួនបានកោះហៅបេសកជនមកពីទីក្រុងឡុងដ៍និងប៉ារីស។នៅព្រឹកថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធ ដើម្បីសាកល្បងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរមិនប្រើយុទ្ធសាស្ត្រ។ យោងតាមយោធារុស្ស៊ីប្រធានាធិបតីVladimirPutinបានបញ្ជាឱ្យធ្វើសមយុទ្ធនេះបន្ទាប់ពី"សេចក្តីថ្លែងការណ៍បង្កហេតុនិងគំរាមកំហែង"ដោយមន្ត្រីលោកខាងលិច។រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីចុងសប្តាហ៍ថាក្រុងគៀវ "មានសិទ្ធិ" ក្នុងការប្រើប្រាស់មីស៊ីលដែលផ្តល់ដោយទីក្រុងឡុងដ៍ ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី។សេចក្តីថ្លែងការណ៍នេះត្រូវបានគេជឿថាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលនយោបាយពីសេចក្តីថ្លែងការណ៍មុនៗរបស់មន្ត្រីលោកខាងលិចដែលថាសម្ព័ន្ធមិត្តគ្រាន់តែផ្ទេរអាវុធទៅអ៊ុយក្រែនក្នុងលក្ខខណ្ឌដែលប្រទេសនេះប្រើសម្រាប់តែប្រឆាំងនឹងកងកម្លាំងម៉ូស្គូនៅក្នុងទឹកដីរបស់ខ្លួន។យោងតាមកាសែតGuardianក្រសួងការបរទេសរុស្ស៊ីបានផ្តល់ឱ្យឯកអគ្គរដ្ឋទូតCaseyនូវកំណត់ចំណាំដែលប្រឆាំងនឹងសេចក្តីថ្លែងការណ៍ខាងលើរបស់លោកCameron។ទន្ទឹមនឹងនេះដែរប្រធានាធិបតីបារាំងលោកEmmanuelMacronមានរយៈពេលជាច្រើនខែបានគាំទ្រដល់ផែនការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ក្នុងការពង្រាយទាហាននៅក្នុងប្រទេសអ៊ុយក្រែនដើម្បីការពារប្រទេសរុស្ស៊ីពីការឈ្នះជម្លោះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់ជំហររបស់លោក Macronថាផ្តើមចេញពីការចង់ប្រើសារ “ប្រឆាំងរុស្ស៊ី” ដើម្បីបង្កើនជំហររបស់បារាំងនៅក្នុងសហភាពអឺរ៉ុប(EU)។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉ារីសកាលពីថ្ងៃទី៦ឧសភា លោក Macron បានអះអាងពីផលប៉ះពាល់អវិជ្ជមាននៃជម្លោះរុស្ស៊ី-អ៊ុយក្រែនលើសន្តិសុខអឺរ៉ុបក៏ដូចជាការប្តេជ្ញាចិត្តរបស់បារាំងក្នុងការជួយគៀវ “ដរាបណាចាំបាច់"។ មេដឹកនាំ​បារាំង​បាន​បញ្ជាក់​បន្ថែម​ថាទីក្រុង​ប៉ារីស និង​សម្ព័ន្ធមិត្ត «​គ្មាន​គោលដៅ​នៃ​ការ​ផ្លាស់ប្តូរ​របប​នៅ​ទីក្រុង​ម៉ូស្គូ​ទេ»៕ពុតសាម៉ាត់
Powered by Blogger.