អារ៉ាប៊ី​សា​​អូឌីតទាក់ទាញគម្រោង​​​ទីក្រុងNeo​mខ្នាត​​យក្សពីអ្នកវិ​និ​​យោ​គចិនឱ្យចូលម​ក​បណ្តាក់ទុន

ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំកម្មវិធីបង្ហាញផ្លូវឬហៅថាRoadshow ស្តីអំពីទីក្រុងNeomរបស់ខ្លួនទៅកាន់ប្រទេសចិនស្របពេលមានការរំពឹងទុកជាបន្តបន្ទាប់អំពីវិសាលភាពនៃគម្រោងនិងបញ្ហាផ្នែកហិរញ្ញវត្ថុ។នេះបើតាមការចេញផ្សាយBusiness Insider។

ថ្មីៗនេះក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតក៏បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំងទីក្រុងសៀងហៃនិងទីក្រុងហុងកុងក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគចិនឱ្យចូលមកបណ្តាក់ទុន នៅក្នុងគម្រោងទីក្រុង Neom របស់ខ្លួន។ទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា ពុំមានកិច្ច​ព្រម​ព្រៀង​ណាមួយ ត្រូវ​បាន​គេ​ប្រកាសឡើងនោះទេ។ ប៉ុន្តែអ្នក​ចូល​រួម​ម្នាក់​បាន​បញ្ជាក់់ប្រាប់សារពត៌មាន AFP ថា​ កម្មវិធីបង្ហាញផ្លូវ​នេះ​ បាន​ជួយ​បកស្រាយបំភ្លឺនូវអាថ៌កំបាំងជាច្រើន នៃគម្រោងទីក្រុង Neom ។ជាមួយគ្នានេះសារពត៌មានBloombergបានរាយការណ៍ថាអារ៉ាប៊ីសាអូឌីតក៏គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុល សម្រាប់ផ្គត់ផ្គង់ ដល់ការអភិវឌ្ឍន៍ទីក្រុងNeomផងដែរ។ដែលអាចនឹងរៃអង្គាសប្រាក់បានចំនួន១,៣ពាន់លានដុល្លារ។ នេះបើយោងតាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះ។សារពត៌មាន Bloomberg បានបញ្ជាក់បន្ថែមថា ភាពជាក់ស្តែងផ្នែកហិរញ្ញវត្ថុនៃគម្រោងតម្លៃ៥០០ពាន់លានដុល្លារនេះបានចាប់ផ្តើមបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងជួររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។កាលពីខែកុម្ភៈកន្លងទៅ កាសែតអាមេរិក Wall Street Journal ធ្លាប់បានរាយការណ៍ថា  អារ៉ាប៊ីសាអូឌីតក៏បានចាប់ផ្តើមខ្ចីប្រាក់ ដើម្បីជួយផ្តល់មូលនិធិ ដល់ការសាងសង់ទីក្រុង Neom និងគម្រោងខ្នាតធំជាច្រើនផ្សេងទៀត ដែលស្ថិតក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់រាជ    រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ។ទោះជាយ៉ាងនេះក្តីតំណាងក្រុមមន្ត្រីទទួលបន្ទុកលើការអភិវឌ្ឍនា៍ទីក្រុងNeomពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារពត៌មានBusiness Insider បាននៅឡើយទេ៕

Powered by Blogger.