រូបភាព​រ​ប​ស់ឯកឧត្តម​បណ្ឌិតទូច វណ្ណៈ​ប្រធាន​សមាគ​ម​ស​​មាគមសម្ព័ន្ធសារព័ត៌​មា​នឯករាជ្យ(IPA)​ត្រូវបាន​ជ​នអនាមិកយក​ទៅបង្កើត​តេឡេក្រាមក្លែង​ក្លាយ...

 នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារនាល្ងាចថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា "នៅមុននេះបន្តិចខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំក្នុងប្រូហ្វាល់។ជាងនេះទៅទៀត តេឡេក្រាមឈ្មោះSaryនោះកំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង"។ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនដល់ពុកម៉ែ បងប្អូនទាំងអស់មេត្តាជ្រាបថា ៖ Telegramដែលមានឈ្មោះ “Sary” ពុំមែនជាតេឡេក្រាមរបស់ខ្ញុំទេបើទោះបីតេឡេក្រាមនោះប្រើរូបថតខ្ញុំក៏ដោយ។ជាមួយគ្នានេះ ខ្ញុំសូមឱ្យម្ចាស់តេឡេក្រាម ឈ្មោះ “Sary” បញ្ឈប់ជាបន្ទាន់ចំពោះការយករូបថតរបស់ខ្ញុំទៅដាក់ក្នុងប្រូហ្វាល់របស់ខ្លួន ទោះក្នុងបំណងអ្វីក៏ដោយ។ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថាសម្រាប់តេឡេក្រាមផ្លូវការរបស់ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ មានតែមួយប៉ុណ្ណោះនិងមានឈ្មោះថា“TouchVannak”ដោយប្រើលេខទូរសព្ទ(+855 70 855 456)ព្រមទាំងមានសញ្ញាប៊្លូធីចពីក្រោយឈ្មោះថែមទៀតផង។អាស្រ័យហេតុនេះសូមពុកម៉ែបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភាន់ច្រឡំឬចាញ់បោកជនខិលខូចដោយប្រការណាមួយនោះ៕សូមអរព្រះគុណនិងសូមអរគុណ🙏🙏🙏








Powered by Blogger.