បើតាមសេចក្តីប្រកាសព័ត៌មានដែលចុះថ្ងៃទី១១ ខែមេសាបានឲ្យដឹងថាលោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានផ្ញើសារជូនពរដល់ប្រជាជនកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤។នេះបើតាមការចេញផ្សាយAKP។
|
លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។Getty |
លោកAntony J. Blinken បានមានប្រសាសន៍បន្ថែមថា«ក្នុងនាមសហរដ្ឋអាមេរិកខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅជុំវិញពិភពលោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមប្រកបដោយភាពរីករាយ ភាពរុងរឿង និងសំណាងល្អ»។លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបន្តទៀតថា៖ «ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាដ៏ពិសេសមួយ ដើម្បីអបអរសាទរដល់ភាពរស់រវើក នៃវប្បធម៌ខ្មែរ។ សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយប្រជាជនកម្ពុជាដើម្បីកសាងប្រទេសមួយកាន់តែរីកចម្រើនប្រជាធិបតេយ្យនិងឯករាជ្យ។យើងប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលនឹងពង្រឹងភាពជាដៃគូយូរអង្វែងរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ផងដែរ»។បន្ថែមពីលើនេះលោក បានបន្តថា សូមឱ្យប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរ-អាមេរិក នៅសហរដ្ឋអាមេរិក នូវសិរីសួស្តី ក្នុងឆ្នាំថ្មីនេះ។ សូមឱ្យឆ្នាំរោងនាំមកនូវសុភមង្គល សុខភាពល្អ និងឱកាសល្អដល់ខ្មែរគ្រប់រូប៕
Post a Comment