សម្ដេចនា​​យករដ្ឋមន្ត្រី៖វិស័​យអ​ចលនទ្រព្យនឹ​ងងើបឡើងវិញ

 ថ្លែងជាសាធារណៈសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថាវិស័យអចលនទ្រព្យនឹងងើបឡើងវិញខណៈរាជរដ្ឋាភិបាលលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែមទៀត។

រូបសហការី
ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីបានថ្លែងថា ក្នុងពេលលំបាកនេះរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់ដើម្បីធ្វើដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងរៀបចំគោលនយោបាយដែលមានគោលដៅធំសម្រាប់ប្រជាពលរដ្ឋជាអតិថិជន។សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគអចលនទ្រព្យបន្ថែមទៀតដើម្បីបង្កើតលំនៅឋានកាន់តែទំនើប តម្លៃកាន់តែសមរម្យ។ សម្ដេចធិបតីហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា«សូមទុកចិត្តចុះ យើងមិនបានដេកអេះពោះអត់បានធ្វើអីនោះទេហើយសុំបន្តសហការដើម្បីធ្វើការងារនេះទៀត។ប៉ុន្តែអ្វីដែលខ្ញុំនិយាយពាក់ព័ន្ធនេះ ធ្វើទាំងអស់នេះ គឺដើម្បីលើកទឹកចិត្តវិស័យឯកជនក្នុងការផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋយើងដែលបែកផ្ទះ មានកូន មានចៅ អត់អាចនៅតែផ្ទះដី១ហិចតាហ្នឹង គាត់មានការងារប្រាក់បៀវត្សរ៍បានកើនឡើងជាបន្តបន្ទាប់គាត់អាចទិញបង់រំលោះផ្សេងៗដោយប្រុងប្រយ័ត្នហើយមានបញ្ហាយើងដោះឥឡូវនេះទៅមុខទៀតនឹងបង្កលក្ខណៈងាយស្រួល។នេះហើយការធ្វើឱ្យប្រជាជនយើងពីជីវភាពក្រីក្រទៅជាជីវភាពមធ្យមធ្វើយ៉ាងណាឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋរបស់យើង»។សម្តេចធិបតីបានបន្តទៀតថាវិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាននិងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ៕

Powered by Blogger.