ក្នុង​ឆ្នាំ​២​០​​២​៤​៖កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹ​ង​មាន​អត្រា​៦​,​២%​

 ​​​តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ា​ក្រូ​សេដ្ឋកិច្ច​អា​ស៊ាន​+​៣​(​AM​RO)ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទបាន​ឱ្យ​ដឹង​ថាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ភាព​រឹង​មាំ​ ​នៅ​ឆ្នាំ​២​០​២​៤​ជាមួយនឹង​អតិផរណា​ដែល​កំពុង​ធ្លាក់ចុះ​។​នេះបើតាមការចញផ្សាយ X​in​h​u​a​។របាយការណ៍​បានឲ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កំណើន​ ​៦​,​២​ ​%​នៅ​ឆ្នាំនេះ​ ​ពោល​គឺ​កើន​ឡើង​ពី​ ​៥​,​៣​%​កាលពីឆ្នាំមុន​ ​ដោយ​បន្ថែម​ថា​ ​អតិផរណា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ដល់​ ​៣​,​១​%​ ​ពី​ ​២​,​១​ %។​

​កំណើន​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ទេសចរណ៍​ ​កសិកម្ម​ ​សំណង់​ ​និង​អចល​ន​ទ្រព្យ​។​​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​កំណើន​នៅ​ឆ្នាំនេះ​នឹង​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​តម្រូវ​ការ​ក្នុងស្រុក​ដ៏​រឹង​មាំ​​ដែល​គាំទ្រ​ដោយ​ការ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​ ​និង​ការ​ស្ដារ​ឡើងវិញ​នូវ​សកម្មភាព​វិនិយោគ​ ​និង​វិ​ស័​យ​ទេសចរណ៍​។​លោក​ ​Hoe​ ​E​e​ K​h​or ​ប្រធាន​សេដ្ឋ​វិទូ​របស់​ ​AM​RO ​បាន​និយាយ​ថា​ “​ការ​ធ្វើ​ឱ្យ​មាន​កំណើន​ឡើងវិញ​តម្រូវ​ឱ្យ​មានការ​ជំរុញ​ការ​វិនិយោគ​​និង​ការ​ទទួលយក​បច្ចេកវិទ្យា​ ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​ភាព​ធន់​ ។ជាពិសេស​ក្រុមហ៊ុន​តូច​ៗ​”។​យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ដល់​ ​៦​,​៤​%នៅ​ឆ្នាំ​២​០​២​៥​ ​ជាមួយនឹង​អតិផរណា​នឹង​ធ្លាក់ចុះ​ដល់​ ​២​,​៨​%៕

Powered by Blogger.