ទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមទប់ទល់នឹងហានិភ័យដែលអ៊ីរ៉ង់វាយប្រហារគោលដៅរបស់អាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់ ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើស្ថានទូតអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។មន្ត្រីអាមេរិកមួយរូបនៅថ្ងៃទី៥ខែមេសា បានបញ្ជាក់ព័ត៌មានខាងលើប្រាប់CNN។
|
|
អ្នកទាំងនេះបានលាតត្រដាងថាក្រុងវ៉ាស៊ីនតោនជឿជាក់ថាអ៊ីរ៉ង់អាចនឹងធ្វើសកម្មភាពនៅសប្តាហ៍ក្រោយ។អ៊ីស្រាអែលត្រូវបានគេចោទប្រកាន់ថាបានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានី Damascusប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់។ ឧបទ្ទវហេតុនេះបានកត់សម្គាល់ការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃភាពតានតឹងរវាងអ៊ីស្រាអែលនិងគូប្រជែងក្នុងតំបន់របស់ខ្លួន។យោងតាមកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់(IRGC)ទីប្រឹក្សាយោធាក្រុងតេអេរ៉ង់៧នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល រួមទាំងឧត្តមសេនីយ៍ទោ Mohammad Reza Zahedi មេបញ្ជាការកងកម្លាំងQuds វរជនផងដែរ។ ទីក្រុងតេអេរ៉ង់បានប្រកាសថាខ្លួន"រក្សាសិទ្ធិក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់"។យោងតាមសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិកលោក Joe Biden បានពិភាក្សាអំពីការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃទី៤ខែមេសា។មន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បាននិយាយថា "ក្រុមរបស់យើងមានការប្រាស្រ័យទាក់ទងគ្នាឥតឈប់ឈរចាប់តាំងពីពេលនោះមក" ។ អាមេរិកគាំទ្រយ៉ាងពេញទំហឹងដល់ការការពាររបស់អ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់»៕ពុតសាម៉ាត់
Post a Comment