សម្តេចធិប​តី​៖រាជធានី-ខេត្តទាំង២៥បា​នត្រៀមលក្ខណៈ​និ​ងរៀបចំលម្អរួចរា​ល់ដើ​ម្បីប្រារព្ធពិធីបុ​​ណ្យចូលឆ្នាំថ្មី

លើផេកជាផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ខែមេសាឆ្នាំ២០២៤បានបញ្ជាក់ថា រាជធានី-ខេត្ត ទាំង២៥បានត្រៀមលក្ខណៈនិងរៀបចំលម្អរួចរាល់ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញដែលមានបំណង ធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ បានរៀបចំនៅតាមគោលដៅទាំង៨ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដក់ គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម។ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា៕

Powered by Blogger.