ស​ម្តេចធិបតី៖ការធ្វើកំ​ណែ​ទម្រង់ត្រូវធ្វើជាប់ជាប្រ​ចាំ​ដើម្បីជំរុញការអនុវត្តការ​ងា​របម្រើប្រជា​ពលរដ្ឋឱ្យមា​នប្រសិ​ទ្ធភាព

 ការធ្វើកំណែទម្រង់មុខងារសាធារណៈត្រូវធ្វើជាប់ជាប្រចាំ។នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី“បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមុខងារសាធារណៈ”នារសៀលថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី៤មេសា ២០២៤នេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាការធ្វើកំណែទម្រង់ក្រសួងស្ថាប័នគឺត្រូវធ្វើជាប់ជាប្រចាំដើម្បីជំរុញការអនុវត្តការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

សម្ដេចធិបតីបានថ្លែងថា អ្វីដែលយើងចង់បានមិនមានទស្សនៈខុសគ្នាទេគឺចង់បានរដ្ឋបាលសាធារណៈមួយដែលរឹងមាំដែលបត់បែនហើយប្រសិទ្ធភាពនៅក្នុងការបំពេញភារកិច្ចជូនថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា«មានទស្សនៈលើកមកថាយើងធ្វើ១ជំហានកន្លែងនេះ កន្លែងនោះចាំបន្តិចឬក៏ម៉េចការធ្វើកំណែទម្រង់មិនមែនពេលនេះឬពេលឆ្នាំក្រោយនោះទេគឺត្រូវធ្វើជាប់ជាប្រចាំ»។ បើតាម សម្ដេចនាយករដ្ឋមន្ត្រីកន្លងមកក្រសួងស្ថាប័នបានធ្វើកំណែទម្រង់ជាប់ជាប្រចាំរួចហើយ។ប៉ុន្តែសម្រាប់អាណត្តិទី៧នេះរាជរដ្ឋាភិបាលសម្រួចបន្ថែមដើម្បីធ្វើឱ្យត្រូវបរិបទនិងតម្រូវការសង្គមបច្ចុប្បន្ន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាក្រសួងមុខងារសាធារណៈដើរតួនាទីសំខាន់ក្នុងការ​គាំទ្រ​ដល់​ការបំពេញមុខងាររបស់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែ​ទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។សម្ដេចធិបតី​​បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិ​បាល​កិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថិភាពខ្ពស់ខ្លាំងវៃឆ្លាត ហើយ​បំពេញ​ការងារនៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋ​ភាពនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យនិងការវាយ​តម្លៃនៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការណ៍ នៃការវិវត្ត ប្រែប្រួលយ៉ាង​ឆាប់​រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស។ការធ្វើកំណែទម្រង់ មិនមែនធ្វើពេល​នេះ ឬពេលឆ្នាំក្រោយនោះទេ គឺធ្វើត្រូវជាប់ជាប្រចាំ យើងបានធ្វើជាប់ជាប្រចាំហើយ។ក្នុងឱកាសនោះដែរសម្តេចធិបតីក៏បានស្នើថ្នាក់ដឹកនាំទាំងអស់ត្រូវយកចិត្តទុកដាក់និងធ្វើបច្ចុប្បន្នភាព រចនា​សម្ព័ន្ធអង្គភាពនិងមុខងារមន្ត្រីគោលការណ៍បែបបទនិងនីតិវិធីព្រមទាំងលិខិតបទដ្ឋាន​គតិយុត្តិ​ធម៌ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រងជូន​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕

Powered by Blogger.