មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)រំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនឹងកើនឡើង៣,២%នៅឆ្នាំនេះជាកំណើនខ្ពស់ជាងសហរដ្ឋអាមេរិកចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់ទៅទៀត។នេះបើតាមការចេញផ្សាយBBC។
|
|
មូលនិធិIMFបានអះអាងឱ្យដឹងបន្តទៀតថាការនាំចេញប្រេងបានរក្សាស្ថិរភាពហើយការចំណាយរបស់រដ្ឋាភិបាលនៅតែមានកម្រិតខ្ពស់ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរុស្ស៊ី។យោងតាមលោក Petya Koeva Brooks នាយករងនៃមូលនិធិ IMF បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគពីក្រុមហ៊ុនសាជីវកម្មនិងរដ្ឋបូករួមទាំងកំណើននៃការប្រើប្រាស់ឯកជនបានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីគួបផ្សំការនាំចេញប្រេងដ៏រឹងមាំ។រុស្សីគឺជាប្រទេសនាំចេញប្រេង ដ៏ធំបំផុតមួយរបស់ពិភពលោក ហើយកាលពីខែកុម្ភៈកន្លងទៅ សារព័ត៌មាន BBC បានរាយការណ៍ថា ប្រេងឥន្ធនៈរាប់លានបារ៉ែល ដែលផលិតពីប្រេងរុស្ស៊ី នៅតែត្រូវបាននាំចូលទៅកាន់ចក្រភពអង់គ្លេស ទោះបីជាជាប់ទណ្ឌកម្មយ៉ាងណាក្តី។ទោះជាយ៉ាងនេះក្តី មូលនិធិ IMF បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅទូទាំងទ្វីបអឺរ៉ុប ដោយរំពឹងថា សេដ្ឋកិច្ចអង់គ្លេស នឹងកើនឡើងត្រឹមតែ០,៥%ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចអាមេរិករំពឹងថា នឹងកើនឡើង២,៧% អាល្លឺម៉ង់(០,២%) និងបារាំង(០,៧%)។ជាមួយគ្នានេះ ក្រុមសេដ្ឋវិទូរបស់មូលនិធិ IMF បានព្រមានថា ប្រសិនបើជម្លោះ រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់កើនឡើងកំដៅបន្ថែមទៀត នោះវាអាចនាំឱ្យតម្លៃអាហារនិងថាមពលកើនឡើងនៅជុំវិញពិភពលោកផងដែរ៕
Post a Comment