លោកសម រង្ស៊ីអតីតមេបក្សប្រឆាំងដ៏ល្បីល្បាញបានលើកឡើង នៅថ្ងៃទី២៦ មេសាថាធ្លាប់មានអ្នកជំនួញម្នាក់ឱ្យលុយលោក ២០លានដុល្លា និងថាសម្តេចហ៊ុន សែន ធ្លាប់ឱ្យលោកកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី បើលោកចុះចូលជាមួយរដ្ឋាភិបាល។តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណាបានប្រាប់វិទ្យុបារាំងអន្ដរជាតិថាភាសាអ្នកនយោបាយរូបនេះ គ្មានអ្នកសា្ដប់ទៀតទេ ព្រោះគ្មានអ្វីក្រៅពីបំផ្លាញកិត្តិយសអ្នកដទៃ និងប្រឆាំងគ្រប់រឿង។
|
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ។Reuters |
លោកសមរង្ស៊ីថាធ្លាប់មានអ្នកជំនួញសន្យាឲ្យលុយ២០លានដុល្លារជាថ្នូរនឹងការឈប់ធ្វើនយោបាយលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានលើកឡើង នៅថ្ងៃទី២៦ មេសាថាធ្លាប់មានអ្នកជំនួញម្នាក់ឱ្យលុយលោក២០លានដុល្លារនិងថាសម្តេចហ៊ុន សែន ធ្លាប់ឱ្យលោក កាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី បើលោកចុះចូលជាមួយរដ្ឋាភិបាល។ តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់វិទ្យុបារាំងអន្ដរជាតិថា ភាសាអ្នកនយោបាយរូបនេះ គ្មានអ្នកសា្ដប់ទៀតទេ ព្រោះគ្មានអ្វីក្រៅពីបំផ្លាញកិត្តិយសអ្នកដទៃ និងប្រឆាំងគ្រប់រឿង។បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែមេសា អ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី និងជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បាននិយាយថា ធ្លាប់អ្នកជំនួញម្នាក់សន្យាឱ្យលុយលោកចំនួន២០លានដុល្លារ ជាថ្នូរនឹងការឈប់ធ្វើនយោបាយតទៅទៀត។អ្នកនយោបាយដែលសម្តេចហ៊ុនសែនប្រធានព្រឹទ្ធសភាចាត់ទុកជាជនក្បត់ជាតិ៣ជំនាន់មិនភ្លេចបញ្ជាក់ទេថាសម្តេចហ៊ុន សែនក៏ធ្លាប់បានសួរនាំលោកពីអ្វីដែលលោកចង់បាន និងអាចឱ្យលោកកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រីបើសិនជាលោកចុះចូលក្នុងរដ្ឋាភិបាល។ប្រតិកម្មនឹងការលើកឡើងរបស់ប្រធាន អតីតគណបក្សសង្រ្គោះជាតិ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២៧ ខែមេសានេះថា ភាសារបស់អ្នកនយោបាយរូបនេះគ្មានអ្នកសា្ដប់ទៀតទេ។ គ្មានអ្នកសា្ដប់ព្រោះអត្តសញ្ញាណរបស់លោកសមរង្ស៊ីគ្មានអ្វីក្រៅពីបំផ្លិចបំផ្លាញកិត្តិយសអ្នកដទៃ តាមរយៈការនិយាយព័ត៌មានមិនពិត លាបពណ៌ មួលបង្កាច់និងប្រឆាំងគ្រប់រឿងសូម្បីតែប្រយោជន៍ជាតិ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ែន បូណា។ពាក់ព័ន្ធនឹងបញ្ហាលុយកាក់ សម្តេចហ៊ុនសែនថ្មីៗនេះទើបតែប្រតិកម្មទៅនឹងការលើកឡើងរបស់អតីតអ្នកចម្រៀងសាពូនមីដាដាដែលថាសម្តេចហ៊ុនសែនធ្លាប់ឱ្យលុយទៅអ្នកចម្រៀងរូបនេះ ប្រមាណជាង៦លាន៧សែនដុល្លារ។ នៅក្រោយពីសម្តេចហ៊ុន សែនបង្ហោះសារបដិសេធអតីតអ្នកចម្រៀងរូបនេះក្រោយមកបានបកស្រាយថា សម្តេចហ៊ុន សែន និងគ្រួសារបានជួយលោកជាង៤០ម៉ឺនប៉ុណ្ណោះ មិនមែនជាង៦លានដុល្លារឡើយ។នៅប្រទេសកម្ពុជាបុគ្គលល្បីៗមួយចំនួនត្រូវគេវាយតម្លៃថាបានទទួលលុយ យសស័ក្តិពីអ្នកមានអំណាច ដើម្បីចេញមុខទៅវាយប្រហាររិះគន់គណបក្សប្រឆាំងនិងសកម្មជនសង្គម។
ទាក់ទងនឹងជីវិតនយោបាយរបស់លោកសម រង្ស៊ីវិញកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២សម្តេចហ៊ុនម៉ាណែតកាលនៅជាបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជាធ្លាប់បានបបួលលោកសមរង្ស៊ីភ្នាល់គ្នាម្ដងជាពីរដងរួចមកហើយ ។ គ្រានោះ លោក សម រង្ស៊ីបានចោទ សម្តេចហ៊ុន ម៉ាណែត ថានាំលុយចំនួន ៥លានដុល្លារចូលទឹកដីបារាំងនិងទ្វីបអឺរ៉ុប ដើម្បីទិញទឹកចិត្តពលរដ្ឋឱ្យចុះចូលគណបក្សប្រជាជន។ប៉ុន្តែត្រូវបរាជ័យ ដោយសារប៉ូលីសបារាំងឃាត់ទុក។សម្តេចហ៊ុន ម៉ាណែតកាលណោះ បានប្រកាសក្ដែងៗថាបើរឿងនោះជារឿងពិតសម្តេចនឹងដកខ្លួនចេញពីឆាកនយោបាយ អស់មួយជីវិត តែបើមិនពិតសម្តេចហ៊ុន ម៉ាណែតបានស្នើឱ្យលោកសមរង្ស៊ីឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដូចគ្នា៕RFI
Post a Comment