ប៉ូឡូញច​​ង់ចូលរួមខែលការ​ពារដែនអា​កាស​អឺរ៉ុប​បន្ទាប់ពីអ៊ីរ៉ង់វាយ​ប្រ​ហារអ៊ីស្រាអែល

 នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថាប្រទេសនេះគ្រោងនឹងចូលរួមនៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសរួមរបស់អឺរ៉ុបបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី១៤ខែមេសា។

ប្រព័ន្ធការពារដែនអាកាសPatriotបានបង្ហាញខ្លួនក្នុងអំឡុងពេលហ្វឹកហ្វឺនយោធាប៉ូឡូញនៅអាកាសយានដ្ឋានក្នុងទីក្រុងWarsaw ។ រូបថត៖Reuters


នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោក Olaf Scholz បានលើកឡើងជាលើកដំបូងអំពីគំនិតផ្តួចផ្តើម Sky Shield របស់អឺរ៉ុបនៅក្នុងសុន្ទរកថានៅទីក្រុងPrague ក្នុងខែសីហា ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមកមានប្រទេសចំនួន២១បានចូលរួមក្នុងគម្រោងនេះ។យោងតាមនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុនបានបង្ហាញពីសារៈសំខាន់នៃការមានប្រព័ន្ធការពារដែនអាកាសស្រដៀងនឹងប្រព័ន្ធ Dome របស់ទីក្រុង Tel Aviv ។RT បានដកស្រង់សម្តីលោកTuskដោយសង្កត់ធ្ងន់ថា៖«គ្មានហេតុផលសម្រាប់អឺរ៉ុប មិនអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលនិងUAVផ្ទាល់ខ្លួននោះទេ។វា​មិន​ចំណាយ​ការ​ស្រមើស្រមៃ​ច្រើន​ទេ​ក្នុង​ការ​យល់​ថា​យើង​អាច​ស្ថិត​ក្នុង​តំបន់​ដ៏​គ្រោះថ្នាក់»។នាយករដ្ឋមន្ត្រីប៉ូឡូញក៏បានអំពាវនាវឱ្យបណ្តាប្រទេសអឺរ៉ុបបង្កើនការវិនិយោគលើវិស័យការពារដែនអាកាសព្រោះមីស៊ីលនិងUAV កំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មក្នុងជម្លោះនៅអ៊ុយក្រែន។លោកក៏បានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ UAV Shahed ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅរបស់អ៊ុយក្រែន។ ប្រភេទUAV នេះក៏ត្រូវបានប្រើប្រាស់ដោយទីក្រុងតេអេរ៉ង់ដើម្បីវាយប្រហារអ៊ីស្រាអែលផងដែរ។រហូតមកដល់ពេលនេះ ទាំងទីក្រុងម៉ូស្គូនិងទីក្រុងតេអេរ៉ង់ បានបដិសេធនូវរបាយការណ៍ដែលថាអ៊ីរ៉ង់បានផ្តល់ UAVដល់រុស្ស៊ីក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសជិតខាង៕ពុតសាម៉ាត់
Powered by Blogger.