លោកសាពូន មីដាដាចេញមុខសុំទោសសម្តេចហ៊ុន សែនជុំវិញបានលុយជិត៧លានដុល្លារ
ក្រោយសម្តេចហ៊ុនសែនសរសេរបកស្រាយថាសម្តេចមិនបានផ្តល់លុយរហូតដល់ទៅជាង៦លានដុល្លារឱ្យទៅអតីតតារាចម្រៀងសាពូនមីដាដារូបនេះនោះទេធ្លាប់ជួយត្រឹមលុយជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ។
រូបភាពហ្វេសប៊ុកសាពូនមីដាដា |
ភ្ងាមៗនោះអតីតតារាចម្រៀងលោកសាពូនមីដាដាបានចេញមុខសារភាពកំហុសក៏ដូចជាសុំទោសជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថាលោកធ្លាប់ទទួលបានលុយជាង៦លានដុល្លារពីសម្តេចហ៊ុន សែន។ជម្រាបជូនថានៅថ្ងៃទី២៥ ខែមេសា លោកសាពូនមីដាដាអតីតតារាចម្រៀងខ្មែរបានចេញសារសុំទោសជាសាធារណៈទៅកាន់សម្តេចហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីលោកបង្កើតកំហុសតាមរយៈការបង្ហោះរៀបរាប់ពីចំនួនទឹកលុយដែលលោកទទួលបានដ៏ច្រើនមហិមាពីសម្តេចហ៊ុន សែន។ លោកសាពូនមីដាដារៀបរាប់ថាតាមពិតលោកទទួលបានលុយតែជាង៤០ម៉ឺនដុល្លារប៉ុណ្ណោះ ផ្ទុយពីអ្វីដែលលោកធ្លាប់បានលើកឡើងកន្លងមកថា ធ្លាប់ទទួលលុយពីសម្តេចហ៊ុន សែនជាង៦,៧លានដុល្លារ។តាមលោក សាពូនមីដាដាការចេញមកបកស្រាយនាពេលនេះគឺដើម្បីកុំឱ្យមានការភ័ន្តច្រឡំ និងមានមន្ទិលសង្ស័យដល់មហាជនបន្តទៀត។គួរឲ្យដឹងដែរថា ដើមហេតុដែលធ្វើឱ្យអតីតតារាចម្រៀងរូបនេះចេញមកបកស្រាយម្តងទៀតដោយសារតែកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤លោកបានរៀបរាប់ច្បាស់ៗថាកាលពី១១ឆ្នាំមុន លោកធ្លាប់ទទួលបានលុយចំនួនជាង ៦,៧លានដុល្លារពីសម្តេច ហ៊ុន សែនថែមទាំងទទួលបានផ្ទះវីឡា ឡាន ខ្សែក ព្រមទាំងពេជ្រ១២ការ៉ាត់ពីសម្តេចហ៊ុន សែនថែមទៀតផង។តែនៅប៉ុន្មានម៉ោងក្រោយការបង្ហោះសំណេរនេះចេញ ស្រាប់តែសម្តេចហ៊ុន សែនបានចេញមកឆ្លើយតបតាមហ្វេសប៊ុកវិញដោយបានច្រានចោលរាល់អ្វីដែលលោកសាពូន មីដាដាបានលើកឡើង។ តាមសម្តេច ហ៊ុន សែន លោកមិនដែលបានផ្តល់លុយចំនួន ៦,៧លានដុល្លារ ដល់លោកសាពូន មីដាដាទេពីព្រោះថាលោកពុំមានលទ្ធភាពឬថវិកាដ៏ច្រើនលើសលុបបែបនេះឡើយ។ តែសម្តេចហ៊ុន សែនទទួលស្គាល់ថា សម្តេចពិតជាធ្លាប់ផ្តល់លុយទៅឱ្យគ្រួសាររបស់លោក សាពូន មីដាដាកាលពី១១ឆ្នាំមុន។សម្តេចហ៊ុន សែនអះអាងថានៅពេលនោះ សម្តេចបានហៅគ្រួសារលោក សាពូន មីដាដា ទៅលេងផ្ទះឯវិមានឯករាជ្យ រួចក៏ឱ្យលុយ ៣០ម៉ឺនដុល្លារសម្រាប់ទិញផ្ទះ។ ក្រោយមក សម្តេចពុំបានផ្តល់លុយអ្វីបន្ថែមទៀតទេទោះបីលោកសាពូនមីដាដាបានព្យាយាមសុំជំនួយបន្ថែមពីរូបសម្តេចក្តី។សម្រាប់សម្តេចហ៊ុន សែន ការបង្ហោះសារខុសពីការពិតរបស់លោកសាពូនមីដាដានេះមានចេតនាចង់បំផ្លាញសម្តេច៕RFI
Post a Comment