កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៦២ក្នុងពិភពលោកដែលលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនឥណ្ឌាដើម្បីជំរុញវិស័យទេសចរណ៍
បណ្តាប្រទេសចំនួន៦២នៅលើពិភពលោកបានអនុវត្តន៍គោលនយោបាយ លើកលែងទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនឥណ្ឌាដើម្បីជំរុញវិស័យទេសចរណ៍។នេះបើតាមការចេញផ្សាយTimes Of India។
ទី១: ប្រទេសឥណ្ឌូនេស៊ី
សក្តានុពលនៃវប្បធម៌បេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានបង្ហាញតាមរយៈសិល្បៈប្រពៃណី ទម្រង់របាំដ៏រស់រវើក និងប្រាសាទបុរាណដ៏គួរឱ្យស្ញប់ស្ញែង។ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗនៅឥណ្ឌូនេស៊ី រួមមាន Borobudur ជាប្រាសាទព្រះពុទ្ធសាសនាធំជាងគេក្នុងពិភពលោក និងប្រាសាទ Prambanan ជាស្នាដៃស្ថាបត្យកម្មហិណ្ឌូ។ទីតាំងប្រាសាទបុរាណទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពចម្រុះខាងសាសនារបស់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបង្ហាញពីជំនាញផ្នែកសិប្បកម្ម និងស្ថាបត្យកម្មដ៏ស្មុគស្មាញផងដែរ។
ទី២:ប្រទេសអ៊ីរ៉ង់
ជាមួយនឹងប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំអ៊ីរ៉ង់មានសម្បត្តិបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប ដែលមិនចាញ់ប្រទេសណាឡើយ។
ភាពអច្ឆរិយៈនៃស្ថាបត្យកម្មរបស់ប្រទេសអ៊ីរ៉ង់គឺជាសក្ខីភាពបង្ហាញពីអតីតកាល ដ៏រុងរឿងរបស់ប្រទេសនេះ រាប់ចាប់តាំងពីប្រាសាទបុរាណ Persepolis ដែលធ្លាប់ជាអាណាចក្រ នៃចក្រភពពែរ្ស រហូតដល់វិហារអ៊ីស្លាម វិមាន Isfahan និងវិមាន Shiraz។
ទី៣: ប្រទេសប៊ូតាន
ដោយសារស្ថិតនៅតាមជួរភ្នំហិម៉ាឡៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសប៊ូតានមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រពៃណីព្រះពុទ្ធសាសនានិងរបៀបរស់នៅខាងវិញ្ញាណ។ វិហារ Dzongsគឺជាមជ្ឈមណ្ឌលសាសនានិងរដ្ឋបាលដែលស្ថិតក្នុងចំណោមទីតាំងទេសចរណ៍សំខាន់ៗរបស់ប្រទេសប៊ូតង់។លើសពីនេះ ពិធីបុណ្យ Paro Tsechu ដែលជាប្រពៃណីរបស់ប្រជាជនប៊ូតានបង្ហាញពីពណ៌ដ៏រស់រវើក តន្ត្រីនិងរបាំបូករួមជាមួយនឹងវប្បធម៌។
ទី៤: ប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានបេតិកភណ្ឌដ៏ច្រើនសម្បូរបែប។ជាក់ស្តែង ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាប្រាសាទសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក និងជាគំរូដ៏អស្ចារ្យនៃស្ថាបត្យកម្មនិងសិល្បៈខ្មែរ។
ក្រៅពីប្រាសាទអង្គរវត្ត បេតិកភណ្ឌវប្បធម៌របស់កម្ពុជាក៏ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងទម្រង់របាំប្រពៃណីរបស់ខ្លួនផងដែរដូចជារបាំអប្សរា ឆាកតន្ត្រីដ៏រស់រវើកនិងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។
ទី៥: ប្រទេសអេត្យូពី
បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសអេត្យូពីមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ដូចជាព្រះវិហារគ្រិស្តបុរាណ ព្រះវិហារធ្វើអំពីថ្ម និងវប្បធម៌កុលសម្ព័ន្ធចម្រុះ។ជាក់ស្តែង ព្រះវិហារដែលធ្វើឡើងអំពីថ្ម Lalibela គឺជាសក្ខីភាពមួយចំពោះអរិយធម៌គ្រិស្តដើមរបស់ប្រទេសអេត្យូពី ហើយនៅតែជាកន្លែងធម្មយាត្រាសម្រាប់គ្រិស្តបរិស័ទទៅគោរពបូជារហូតមកដល់សព្វថ្ងៃ៕
Post a Comment