លោក​ប្រ​ធា​នាធិបតីPutin​បាន​ប​ញ្ជាក់​ពី​មូលហេតុ​​ដែល​រុស្ស៊ី​មិន​ចូល​រួម​​ក្នុង​ក្រុមG7វិញ

 លោកប្រធានាធិបតីPutinបាននិយាយថាការវិលត្រឡប់ទៅកាន់G7 មិនមានន័យច្រើនចំពោះរុស្ស៊ីទេព្រោះលោកខាងលិចតែងតែព្រងើយកន្តើយចំពោះផលប្រយោជន៍របស់ទីក្រុងម៉ូស្គូ។

លោកប្រធានាធិបតីPutin។Reuters
យោងតាមសារព័ត៌មាន RT កាលពីថ្ងៃទី៧ខែមីនាលោកប្រធានាធិបតីVladimirPutinបានជួបប្រជុំជាមួយគណៈប្រតិភូដែលចូលរួមមហោស្រពយុវជនពិភពលោកនៅទីក្រុង Sochi។នៅទីនេះម្ចាស់វិមានក្រឹមឡាំងបានធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃប្រទេសរុស្ស៊ីក្នុងការចូលរួមក្នុងក្រុមប្រទេសចំនួន៧ជាមួយនឹងការអភិវឌ្ឍន៍ឧស្សាហកម្មឈានមុខគេរបស់ពិភពលោក(G7) ។លោកប្រធានាធិបតី Putinបាននិយាយថារហូតមកដល់ពេលថ្មីៗនេះ រុស្ស៊ីនិងប្រទេសជាច្រើនផ្សេងទៀតបានស្វែងរកទំនាក់ទំនងជាមួយលោកខាងលិចនិងចូលរួមជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងជាងគេលើពិភពលោក។ទោះជាយ៉ាងណាក៏ដោយសមាជិកភាពG7 របស់រុស្ស៊ីត្រូវបានព្យួរតាំងពីឆ្នាំ២០១៤បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ចូលឧបទ្វីបគ្រីមៀ។លោកPutinបាននិយាយថា"បន្ទាប់មកយើងបានដឹងថាការចូលរួមក្នុងG7ម្តងទៀតគឺគ្មានប្រយោជន៍ទេពីព្រោះគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់រុស្ស៊ី។នេះជាបញ្ហាធំហើយក៏ជាកំហុសរបស់ដៃគូលោកខាងលិចរបស់យើងផងដែរ"។យោងតាមប្រធានាធិបតីរុស្ស៊ី ប្រទេសអ្នកមានមិនមានឆន្ទៈ"បើកទីផ្សារសម្រាប់សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងបង្កើតលក្ខខណ្ឌសេរីសម្រាប់ការអភិវឌ្ឍន៍និងកំណើន" នោះទេ។កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបញ្ជាក់ដែរថា ការវិលត្រឡប់ទៅកាន់G7 មិនមែនជាអាទិភាពរបស់រុស្ស៊ីទេ។ លោក Peskov បាននិយាយថា "យើងគិតថាការពិភាក្សាអំពីបញ្ហាសកលនឹងមិនមានប្រសិទ្ធភាពទេបើគ្មានវត្តមានរបស់ឥណ្ឌានិងចិន"។ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក SergeyLavrovបានបញ្ជាក់ថារុស្ស៊ីកំពុងប្រតិបត្តិការប្រកបដោយស្ថិរភាពនៅក្នុងស្ថាប័នផ្សេងទៀតដូចជា SCO, BRICS និង G20។G7 គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា បារាំង និងជប៉ុន។ នៅឆ្នាំ ១៩៩៧ក្រុមនេះបានប្តូរឈ្មោះទៅជា G8 បន្ទាប់ពីរុស្ស៊ីបានចូលរួម។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីឧប្បត្តិហេតុឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤ ប្រទេសលោកខាងលិចបានសម្រេចចិត្តត្រឡប់ទៅគំរូចាស់វិញ៕ពុតសាម៉ាត់

Powered by Blogger.