ល្បីខ្លាំង​លោ​ក​ភ៊ុំ វិមលនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់និ​ងលោកភិនសុវណ្ណា​នាយផ្នែកកំព​ង់​លួង​កំពុងត្រូ​វប៉ាន់កើប​លុ​យពីមេឈ្មួញដឹក​លៀសល្អិតៗ​ឈ្មោះចែស​ន វ៉ាន់នីនិងឈ្មោះ​​តាម៉ុងមែ​នឬ?

ពោធិ៍សាត់៖ក្រុមឈ្មួញទាំងពីរនាក់ដែលកំពុងតែពង្រីកឥទ្ធិពលគៀងគរប្រជាពលរដ្ឋប្រើសុទ្ធតែទូកម៉ាស៊ីនខ្នាតយក្សរាប់សិបគ្រឿងធ្វើសកម្មភាពនេសាទអូសលៀសតាំងពីរដូវបិទនេសាទរហូតមកដល់បច្ចុប្បន្នកកូរពេញផ្ទៃទឹកបឹងទន្លេសាប នៅក្នុងឃុំកំពង់លូង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ប៉ុន្តែអត់មានអ្នកបង្ក្រាប។បើទោះបីឯកឧត្ដម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ធ្លាប់បានថ្លែងកោតសរសើរ ចំពោះមន្ត្រីជំនាញរដ្ឋបាលជលផល និងបានដាក់បទបញ្ជាឲ្យមន្ត្រីរដ្ឋបាលជល់ផលត្រូវសហការជាមួយកម្លាំងចម្រុះបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប់ជាប្រចាំដូចជាភ្លៀងរលឹមក្នុងករណីមានបទល្មើសនេសាទកើតឡើងត្រូវប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបរួមគ្នាបង្ក្រាបឲ្យបានធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព។

ទាក់ទងនិងបញ្ហាលៀសហាមដាច់ខាតការនេសាទលៀសប្រភេទចំណីសត្វនាំចេញទៅក្រៅប្រទេស។តែឈ្មួញឈ្មោះ សន វ៉ាន់នី និងម្នាក់ទៀតឈ្មោះតាម៉ុងដែលបានដាក់ឲ្យកូនចៅជាអ្នកប្រមូលទិញលៀសល្អិតល្អិតខុសច្បាប់អ្នកទាំងពីរនេះល្បីល្បាញជាឈ្មួញជើងខ្លាំងដុះស្លែ ប្រចាំឃុំកំពង់លួងស្រុកក្រគរខណ:សមត្ថកិច្ចនៅទីនោះស្ងាត់ស្ងៀមឈឹងហាក់ធ្វើមិនដឹងធ្វើមិនឮសង្ស័យមានលាបសក្ការៈ?ឈ្មួញទាំងពីរនាក់នោះតែងតែប្រើល្បិចជ្រកក្រោមអាជីវកម្មអូសលៀសលក្ខណៈគ្រួសារតែការពិតពួកគេលេងសុទ្ធតែទូកម៉ាស៊ីនខ្នាតយក្សរាប់សិបគ្រឿង ក្នុងមួយទូកៗមានចំណុះពី២០តោនទៅ៣០តោនផ្ទេរឡើងរថយន្តកង់៦នៅចំណុចនិយាមការ48P 414019 1390620 ជើងកំពង់លួង ដឹកបន្តសាងដាក់រថយន្តខ្នាតយក្សមានចំណុះជាង៥០ តោនក្នុង១រថយន្តវេរអង្គឬថយន្តយីឌុបខ្នាតយក្សចំនួនជិត១០គ្រឿង ដែលដឹកបំបែករូនភាពតូចៗសាងចេញពីរថយន្តកង់៦នៅចំណុចនិយាមការ48P 422529 1382956 ដីឡូផ្លូវជាតិលេខ៥ ជិតហាងបាយតាម៉ាប់ម្ហូបខ្មែរ ដឹកយ៉ាងគគ្រឹកគគ្រេងយកទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃដោយរលូនគេនៅមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធណាចេញមកធ្វើការទប់ស្កាត់នៅឡើយ។បើយោងតាមប្រភពប្រជាពលរដ្ឋបន្តថាឈ្មោះអ្នកទាំងពីរខាងលើនេះដែលប្រមូលទិញលៀសល្អិតៗខុសច្បាប់យូហើយ តែគេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណា ហៅយកទៅដុះក្អែលទេ ប្រជាពលរដ្ឋសង្ស័យថាអ្នកទាំងពីរនេះយកដុល្លារទៅបិទមាត់ជំនាញពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់អស់ហើយ។ប្រជាពលរដ្ឋរកស៊ីជាលក្ខណៈគ្រួសារដាក់មងចងសន្ទូចនៅទីនោះបានសំណូមពរឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយនិងរាយការណ៍ជូនទៅឯកឧត្តម ខូយរីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ជួយមានប្រធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងដាក់ឲ្យជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តពោធិ៍សាត់ចុះមកស៊ើបអង្កេតឲ្យច្បាស់កុំឱ្យថាអ្នកសារព័ត៌មានសរសេរមិនពិត។ជាពិសេស ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទឱ្យជំនាញពាក់ព័ន្ធគ្រប់បណ្ដាខេត្តក្នុងបឹងទន្លេសាបចុះមកទប់ស្កាត់តែម្ដង ។អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំងពីបញ្ហាសង្គមរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាមួលបង្កាច់ឬជាន់ពន្លិចដែលបណ្ដាសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕សូមអរគុណ.!ដោយ៖ផាត់យុទ្ធ








Powered by Blogger.